index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ព្យសនកម្ម| កំណកអាកាស| ឧស្ម័នកាបូនិក| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

ថ្លៃនាំចេញ

សំដៅដល់ថ្លៃដែលបានទូទាត់ឬនឹងត្រូវទូទាត់ពិតប្រាកដសម្រាប់ផលិតផលក្រោមការស៊ើបអង្កេត នៅពេលដែលបានលក់សម្រាប់នាំចេញពីប្រទេសនាំចេញមកកម្ពុជា។

ក្នុងករណីដែលគ្មានថ្លៃនាំចេញឬនៅពេលដែលយល់ឃើញថា ថ្លៃនាំចេញមិនអាចជឿជាក់បាន ដោយសារការទិញលក់ទំនិញ ធ្វើឡើងតាមរយៈសមាគមឬជាលក្ខណៈបំពេញខាតរវាងអ្នកនាំចេញនិងអ្នកនាំចូលភាគីទីបីណាមួយដូច្នេះ៖

១- ថ្លៃនាំចេញអាចត្រូវបង្កើតឡើងលើមូលដ្ឋាននៃថ្លៃដែលផលិតផលនាំចូលត្រូវបានលក់បន្តលើកដំបូងទៅឲ្យអ្នកទិញឯករាជ្យណាមួយ ឬ

២- ថ្លៃនាំចេញអាចត្រូវបានកំណត់ដោយផ្អែកលើមូលដ្ឋានសមស្របណាមួយប្រសិនបើផលិតផលមិនទាន់បានលក់បន្តទៅឲ្យអ្នកទិញឯករាជ្យណាមួយឬត្រូវបានលក់បន្តដោយបានកែច្នៃខុសពីស្ថានភាពដើមនៅពេលនាំចូល។

ក្នុងករណីដែលតម្លៃធម្មតាត្រូវបានកំណត់ដោយផ្អែកលើមូលដ្ឋាននៃប្រទេសប្រភពដើម ថ្លៃនាំចេញត្រូវតែជាថ្លៃដែលបានទូទាត់ឬនឹងត្រូវទូទាត់ពិតប្រាកដសម្រាប់ផលិតផលក្រោមការស៊ើបអង្កេតនៅពេលលក់សម្រាប់នាំចេញនៅក្នុងប្រទេសប្រភពដើម។

ដកស្រង់ចេញពី«ច្បាប់ស្ដីពីឧបាស្រ័យពាណិជ្ជកម្ម»ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧។ ទាញជាPDF ចុចទីនេះ

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម