index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ការគ្រប់គ្រងធនធានមនុស្ស| ប្រាតិភោគ| រដ្ឋបាលថ្នាក់ក្រោមជាតិ| ព្យសនកម្ម| គតិយុត្ត| សិទ្ធិប្រត្យក្ស ឫ សិទ្ធិភណ្ឌិក| សេវភាព| លិខិតយថាភូត| ភាវៈបរជីព| សមធម៌|

កិច្ចសន្យាធនលាភសាមយិកមួយជីវិត

Eng.     life annuity contract
Fr.        contrat de rente viagère

កិច្ចសន្យាមួយ ដែលភាគីម្ខាងជាកូនបំណុលនៃធនលាភ សន្យាថា មានករណីយកិច្ចត្រូវផ្ដល់តាវកាលិកជាប្រាក់ តាមពេលកំណត់ទៀងទាត់ ទៅឱ្យភាគីម្ខាងទៀត ដែលជាម្ចាស់បំណុល តតិយជននៃធនលាភ រហូតដល់ពេលដែលខ្លួនផ្ទាល់ ឬភាគីម្ខាងទៀត ឬក៏តតិយជនបានទទួលមរណភាព ហើយភាគីម្ខាងទៀតសន្យាថា មានករណីយកិច្ចទទួលបន្ទុកផ្ដល់តាវកាលិក ដែលជាតម្លៃថ្នូរនោះ។

ដកស្រង់ចេញពី «សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និង នីតិវិធីរដ្ឋប្បវេណី» ដែលត្រូវបានរៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និង​​បោះពុម្ភដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ​២០០៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម

Instagram