index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ព្យសនកម្ម| កំណកអាកាស| ឧស្ម័នកាបូនិក| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

សេវភាព

Eng.     easement
Fr.        servitude

១-សិទ្ធិប្រត្យក្សមួយប្រភេទ សំដៅទៅលើសិទ្ធិប្រើប្រាស់ដីរបស់អ្នកដទៃសម្រាប់ប្រយោជន៍ ដល់ដីរបស់ខ្លួន ដោយយោងតាមគោលបំណងដូចបានកំណត់នៅក្នុងកិច្ចសន្យាបង្កើត។

២-បន្ទុកដែលផ្ទុកលើអចលនវត្ថុមួយ (ដីបម្រើ ឫដីក្រោម) ដើម្បីជាប្រយោជន៍ដល់អចលនវត្ថុមួយទៀត (ដីប្រើ ឫដីលើ) ដែលជាកម្មសិទ្ធិករផ្សេងទៀត។

ឧ. ស្រែក្រោមមានសេវភាព ខាងទទួលទឹកពីស្រែលើ។

ស្រែក្រោមហៅថា ស្រែបម្រើ ហើយស្រែលើហៅថា ស្រែប្រើ។

ដកស្រង់ចេញពី «សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និង នីតិវិធីរដ្ឋប្បវេណី» ដែលត្រូវបានរៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និង​​បោះពុម្ភដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ​២០០៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម