index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ព្យសនកម្ម| កំណកអាកាស| ឧស្ម័នកាបូនិក| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

បរិយាបន្ន

Eng. Inclusive

សំដៅដល់ការលើកម្ពស់លទ្ធភាពរបស់បុគ្គលនិងក្រុមនានាក្នុងការចូលរួម និងការទទួលផលពីសកម្មភាពនានារបស់សង្គមដោយមិនរើសអើង។ គោលបំណងនៃបរិយាបន្ន គឺការផ្តល់នូវសិទ្ធិដល់់ក្រុមផ្សេងៗ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ក្រុមជនងាយរងគ្រោះឱ្យទទួលបាននូវឱកាសសមស្រប ព្របទាំងធានាថាមតិយោបល់ និងការយល់ឃើញនានារបស់ក្រុមទាំងនោះត្រូវបានយកមកពិចារណាសម្រាប់ការធ្វើសេចក្តីសម្រេចចិត្ត ដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេក៏ដូចជាធានាឱ្យពួកគេទទួល និងប្រើប្រាស់ដោយស្មើភាពនូវផលប្រយោជន៍ពីការផ្តល់សេវាអភិវឌ្ឍមូលដ្ឋាន និងលក្ខខណ្ឌនានាផ្នែកសង្គម នយោបាយ និងរូបវន្ត។ [ ដកស្រង់ចេញពីសៀវភៅផែនការអនុវត្ត រយៈពេលបីឆ្នាំដំណាក់កាលទីពីរ(២០១៥-២០១៧) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ]។

ដកស្រង់ចេញពី គោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២០-២០៣០ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។ ទាញយកឯកសារជា PDF ចុចនៅទីនេះ

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម