index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ព្យសនកម្ម| កំណកអាកាស| ឧស្ម័នកាបូនិក| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

សមមូលនៃរយៈពេលពេញម៉ោង

Eng. full-time equivalent or FTE

សំដៅដល់ឯកតារង្វាស់នៃបុគ្គលិក/កម្លាំងពលកម្ម ផ្នែកការស្រាវជ្រាវនិងអភិវឌ្ឍ។ សមមូលនៃរយៈពេលពេញម៉ោង (FTE) មួយ អាចត្រូវបានចាត់ទុកថាជាកម្លាំងពលកម្មមួយឆ្នាំពេញនៃមនុស្សម្នាក់។ ដូចនេះ មនុស្សម្នាក់ដែលជាធម្មតាចំណាយ៣០% នៃពេលវេលារបស់គាត់ទៅលើការស្រាវជ្រាវនិងអភិវឌ្ឍន៍ និងប្រើពេលដែលនៅសល់សម្រាប់សកម្មភាពផ្សេងទៀត(ដូចជាការបង្រៀន កិច្ចការរដ្ឋបាលរបស់សាកលវិទ្យាល័យ និងការផ្តល់ប្រឹក្សាដល់សិស្ស) ត្រូវបានចាត់ទុកថាស្មើ០,៣ សមមូលនៃរយៈពេលពេញម៉ោង(FTE) ក្នុងកិច្ចការស្រាវជ្រាវ។ ដូចគ្នានេះដែរ ប្រសិនបើមានពលករធ្វើការពេញម៉ោងក្នុងផ្នែកការស្រាវជ្រាវនិងអភិវឌ្ឍន៍ និងត្រូវបានគេជួលឱ្យធ្វើការសម្រាប់តែរយៈពេលប្រាំមួយខែ នោះការងារសមមូលនៃរយៈពេលពេញម៉ោងនៃការងាររបស់គាត់គឺ០,៥។ អាស្រ័យដោយថ្ងៃធ្វើការ(រយៈពេលធ្វើការ) ជាធម្មតា អាចខុសគ្នាពីវិស័យមួយទៅវិស័យមួយទៀត និងពីស្ថាប័នមួយទៅស្ថាប័នមួយទៀត វាជាការមិនត្រឹ​មត្រូវក្នុងការបង្ហាញសមមូលនៃរយៈពេលពេញម៉ោង (FTE)  គិតជាម៉ោងនៃពលកម្មទេ។

ដកស្រង់ចេញពី គោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២០-២០៣០ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។ ទាញយកឯកសារជា PDF ចុចនៅទីនេះ

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម