index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ព្យសនកម្ម| កំណកអាកាស| ឧស្ម័នកាបូនិក| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

ប្រព័ន្ធគ្រប់គ្រងគុណផល

Eng. Performance management system

សំដៅដល់ការប្រមូលផ្តុំនូវសមាសធាតុសំខាន់ៗ ដែលរៀបចំឡើងដើម្បីសម្រេចបាននូវគោលបំណងរួមរបស់ក្រសួង ស្ថាប័ន អង្គភាព ក្រុមការងារ និងមន្ត្រី មានដូចជា ការបង្កើតវត្ថុបំណង និងទិសដៅការងារ ការពិពណ៌នាមុខតំណែង ផែនការការងារប្រចាំឆ្នាំ ការព្រមព្រៀងអនុវត្តការងារប្រចាំឆ្នាំរបស់មន្ត្រី ដែលទាំងអស់នេះ ជាការងារសំខាន់ នៃការគ្រប់គ្រងការងារប្រចាំថ្ងៃ។ ប្រព័ន្ធគ្រប់គ្រងគុណផល មានការជាប់ទាក់ទងដោយផ្ទាល់ទៅនឹងដំណើរការ​ នៃការគ្រប់គ្រងធនធានមនុស្ស ដូចជាការកំណត់ពីតម្រូវការអភិវឌ្ឍសមត្ថភាព និងការគិតគូរលើការវិវឌ្ឍអាជីព។

ដកស្រង់ចេញពី ឧប​សម្ព័ន្ធ៣ នៃកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ២០១៥-២០១៨  បានទទួលការឯកភាពពីគណៈរដ្ឋមន្រ្តីក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម