index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ព្យសនកម្ម| កំណកអាកាស| ឧស្ម័នកាបូនិក| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

សមធម៌យេនឌ័រ

Eng. Gender Equity

ជាដំណើរការនៃការប្រព្រឹត្ដដោយយុត្ដិធ៌មទៅលើ​ស្ដ្រី និង​​បុរស​សំដៅឆ្ពោះទៅសមភាពយេនឌ័រ តាមរយៈគោលនយោបាយ ច្បាប់ និងវិធានការនានា ដើម្បី​កែ​​សម្រួលនូវភាពលំអៀងដែលមាននៅក្នុងសង្គមចំពោះស្ដ្រី និងបុរស។ ក្នុងនោះសំដៅលើវិធានការ​ ឬសកម្មភាពពិសេសជាក់លាក់​ក្នុងការបង្កឱកាស ការលើកទឹកចិត្ដ ការជំរុញដើម្បីឈានទៅរក​ភាព​ស្មើគ្នារវាងបុរស និងស្ដ្រីនៅក្នុងការងារសង្គម និងនៅក្នុងគ្រួសារ​(សមភាពយេនឌ័រ)។ ឧទាហរណ៍ ការ​ប្រើប្រាស់គោលការណ៍សមធម៌យេនឌ័រ ក្នុងការលើកទឹកចិត្ដឱ្យស្ដ្រីបានចូលរួមជា​បុគ្គលិក​របស់​ក្រុម​ប្រឹក្សា​​​ តាមរយៈការផ្ដល់អាទិភាពដល់បេក្ខនារី ឬកំណត់ចំនួនជាក់លាក់ និងការពង្រឹងសមត្ថភាព​ជាដើម។

ដកស្រង់ចេញពី កម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបេតយ្យនៅថ្នាក់ក្រោមជាតិ ២០១០-២០១៩ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម