index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ព្យសនកម្ម| កំណកអាកាស| ឧស្ម័នកាបូនិក| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

ប្រព័ន្ធអាកាសធាតុ

Climate system

ប្រព័ន្ធស្មុគស្មាញខ្លាំងដែលមានសមាសភាគចម្បងចំនួនប្រាំ គឺបរិយាកាសមណ្ឌលទឹក មណ្ឌលកំណក ផ្ទៃដី និងជីវមណ្ឌល ដែលមានអន្តរកម្មរវាងគ្នាទៅវិញទៅមក។

ប្រព័ន្ធអាកាសធាតុវិវត្តទៅតាមពេលវេលានៅក្រោមឥទ្ធិពលឌីណាមិកផ្ទៃក្នុងរបស់ខ្លួន និងវិវត្តដោយសារកម្លាំងពីខាងក្រៅដូចជា បន្ទុះភ្នំភ្លើង ការប្រែប្រួលពន្លឺព្រះអាទិត្យ និងដោយសកម្មភាពមនុស្សដែលបណ្តាលឲ្យមានការប្រែប្រួលសមាសធាតុក្នុងបរិយាកាស ការប្រែប្រួលការប្រើប្រាស់ដី ជាដើម។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម