index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ព្យសនកម្ម| កំណកអាកាស| ឧស្ម័នកាបូនិក| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

ភាពរួសអាកាសធាតុ

Climate sensitivity

ការប្រែប្រួលតម្លៃតុល្យភាពនៃសីតុណ្ហភាពមធ្យមប្រចាំឆ្នាំរបស់ផែនដីបន្ទាប់ពីមាន កំណើនទេ្វដងនៃតម្លៃសមមូលនៃកំហាប់ឧស្ម័នកាបូនិកនៅក្នុងបរិយាកាស។

ដោយសារឧបសគ្គនានាក្នុងការគណនាតម្លៃតុល្យភាពនៃភាពរួសអាកាសធាតុ នៅក្នុង ម៉ូដែលអាកាសធាតុមួយ ត្រូវបានប៉ាន់ប្រមាណតាមរយៈបង្គុំម៉ូដែលចរន្តទូទៅ (GCM) ក្នុងបរិយាកាសបន្ថែមពីលើម៉ូដែលចម្រុះស្រទាប់លើនៃមហាសមុទ្រព្រោះថាតម្លៃតុល្យភាពនៃភាពរួសអាកាសធាតុច្រើនតែកំណត់ដោយដំណើរការនៃបរិយាកាស។ ម៉ូដែលមានប្រ សិទ្ធិភាពអាចគណនាលំនឹងឌីណាមិករបស់មហាសមុទ្រ។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម