index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ព្យសនកម្ម| កំណកអាកាស| ឧស្ម័នកាបូនិក| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

ភាពរាំងស្ងួត

Drought

ដំណាក់កាលមួយនៃធាតុអាកាសស្ងួតខុសប្រក្រតីក្នុងរយៈពេលវែង ដែលបណ្តាលឱ្យ មានអតុល្យភាពរបបជលសាស្ត្រធ្ងន់ធ្ងរ ដែលទាក់ទងនឹងឱនភាពរបបទឹកភ្លៀងទៅតាម បរិបទសកម្មភាពជាក់លាក់។

ឧទាហរណ៍ៈ កង្វះកំណកអាកាសនៅរដូវដាំដុះប៉ះទង្គិចដល់ផលិតកម្មកសិកម្ម​ឬមុខ ងារប្រព័ន្ធអេកូឡូស៊ីរួមដោយសារតែភាពស្ងួតហែងនៃសំណើមដីដែលគេហៅថា ភាពរាំង ស្ងួតកសិកម្ម ហើយកង្វះកំណកអាកាសនៅដែលមានលំហូរនិងការជ្រាបទឹកចូលទៅក្នុង ស្រទាប់ដី​ មានឥទ្ធិពលបឋមមកលើការផ្គត់ផ្គង់ទឹក គេហៅថាភាពរាំងស្ងួតជលសាស្ត្រ។ ការប្រែប្រួលសមត្ថភាពបង្ខាំងទឹកក្នុងសំណើមដី នឹងទឹកក្រោមដី រងឥទ្ធិពលពីកំណើន រំហួតគួបផ្សំនិងការថយចុះនៃកម្ពស់ទឹកភ្លៀង។ កំលុងពេលមានឱនភាពកំណកអាកាស មិនប្រក្រតីបែបនេះ ហៅថា ភាពរាំងស្ងួតឧតុនិយម។ ភាពរាំងស្ងួតទ្រង់ទ្រាយធំ គឺជាគ្រោះ រាំងស្ងួតដែលអូសបន្លាយយ៉ាងយូរ និងរីករាលដាលជាច្រើនកន្លែងក្នុងរយៈពេលវែងជាង ធម្មតា ជាទូទៅមួយទស្សវត្សរ៍ឬវែងជាងនេះ។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម