index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ព្យសនកម្ម| កំណកអាកាស| ឧស្ម័នកាបូនិក| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

យន្តការអភិវឌ្ឍន៍ស្អាត

Clean Development Mechanism (CDM)

យន្តការមួយដែលបានកំណត់ក្នុងមាត្រា១២នៃពិធីសារក្យូតូ ដែលនៅក្នុងនោះវិនិយោគ   គិន (រដ្ឋាភិបាលឬក្រុមហ៊ុននានា) របស់បណ្តាប្រទេសអភិវឌ្ឍ(ក្នុងឧបសម្ព័ន្ធ B)អាចផ្តល់ ហិរញ្ញវត្ថុដល់គម្រោងកាត់បន្ថយឬស្រូបយក ឧស្ម័នផ្ទះកញ្ជក់នៅក្នុងប្រទេសកំពុងអភិវឌ្ឍ (ប្រទេសមិនសិ្ថតក្នុងឧបសម្ព័ន្ធB)និងទទួលបានបរិមាណ(គិតជាឯកតា) នៃការកាត់បន្ថយ ការបញ្ចេញឧស្ម័នដែលកំណត់ដោយលិខិតប្រកាសជាផ្លូវការ ហើយជាលទ្ធផល វាអាចគិត ជាឥណទានសម្រាប់ទូទាត់ជាមួយនឹងការប្តេជ្ញាចិត្តរបស់បណ្តាប្រទេសអភិវឌ្ឍ។ យន្តការ អភិវឌ្ឍន៍ស្អាត មានវត្ថុបំណង២ គឺជំរុញការអភិវឌ្ឍប្រកបដោយចីរភាពក្នុងបណ្តាប្រទេស កំពុងអភិវឌ្ឍនិងជួយដល់បណ្តាប្រទេសឧស្សាហកម្ម ដើម្បីសម្រេចបាននូវការប្តេជ្ញាចិត្តការ កាត់បន្ថយការបញ្ចេញឧស្ម័នរបស់ពួកគេ ក្នុងមធ្យោបាយចំណាយប្រកបដោយប្រសិទ្ធិ ភាព។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម