index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ព្យសនកម្ម| កំណកអាកាស| ឧស្ម័នកាបូនិក| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

រយៈពេលឆ្លើយតប

Response time

ពេលវេលាចាំបាច់សម្រាប់ប្រព័ន្ធអាកាសធាតុ ឬ ផ្នែក​ផ្សេងៗ​របស់​វាក្នុងការ   ធ្វើ​អោយស្ថានភាពថ្មីមានលំនឹងឡើងវិញ បន្ទាប់​ពី​មាន​កម្លាំង​​ជំរុញដោយ​ដំណើរ​ការ និងផលតប​ពី​ខាង​ក្រៅ និងពី​ខាង​ក្នុង​។

រយៈពេលឆ្លើយ តបផ្នែកផ្សេងៗនៃប្រព័ន្ធអាកាសមានរយៈ​ពេល​ខុស​ៗ​គ្នា យ៉ាង​ខ្លាំង។ ពេលឆ្លើយតបនៃមណ្ឌល​អាកាស​​​រចល់​មាន​រយៈពេល​ខ្លីចាប់ពី ច្រើន​ ថ្ងៃ​រហូត​ដល់​ច្រើន​សប្ដាហ៍ ចំណែក​មណ្ឌល​​អាកាស​ស្ងប់វិញ អាចមាន រហូតពីរ ឬ បីខែ។ ដោយ​សារ​មាន​ចំណុះ​កម្ដៅខ្ពស់ មហា​​សមុទ្រ​មានរយៈពេល ឆ្លើយតប​វែង​ចាប់​ពីច្រើន​ទសវត្សរ៍​រហូត​ដល់​សតវត្សរ៍ ឬ ច្រើនសហវត្សរ៍។ ដូច្នេះ ប្រព័ន្ធ​ផ្ទៃ​ផែនដី-មណ្ឌល​អាកាសរចល់​មានពេលឆ្លើយតប​យឺត​​បើ​ធៀប​នឹង​ពេល​ឆ្លើយ​តបរបស់​មណ្ឌលអាកាសស្ងប់ ហើយ​មាន​រយៈ​ពេល​នោះ​​ភាគ ច្រើនកំណត់​ដោយ​​មហាសមុទ្រ។ ជីវ​មណ្ឌល​​អាច​ឆ្លើយ​តបបានលឿន (ដូចជា​ឆ្លើយ​តប​នឹង​ភាព​រាំង​ស្ងួត) ប៉ុន្ដែក៏​យឺតយ៉ាង​ខ្លាំងផងដែរ ចំពោះការ​ប្រែ​ប្រួល​ផ្សេងៗ។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម