index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ព្យសនកម្ម| កំណកអាកាស| ឧស្ម័នកាបូនិក| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

រស្មីសំយោគ/ហ្វូតូសំយោគ

Photosynthesis
ដំណើរការក្រោមវត្ដមានពន្លឺព្រះអាទិត្យដែលរុក្ខជាតិបៃតងស្រូបយកឧស្ម័ន កាបូនិកពីខ្យល់ និងទឹកពីក្នុងដី ឬ ពីប្រភពទឹកនានា (ឬ​ប៊ីកាបូណាត​​នៅក្នុងទឹក) ដើម្បីបង្កើតជាសារធាតុចិញ្ចឹម​កាបូអ៊ីដ្រាត និងបញ្ចេញអុកស៊ីសែន​នៅក្នុង​ដំណើរការនេះ។
រស្មីសំយោគ​មានវិធី​ច្រើនយ៉ាងឆ្លើយតបខុសៗគ្នាចំពោះ​កំហាប់​​ឧស្ម័ន​​កាបូនិក​ក្នុងបរិយាកាស​។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម