index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ព្យសនកម្ម| កំណកអាកាស| ឧស្ម័នកាបូនិក| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

រហោស្ថានកម្ម

Desertification
ការរេចរឹលគុណភាពដីក្នុងតំបន់ស្ងួត តំបន់កណ្ដាលស្ងួត និង​តំបន់​​​ស្ងួ​ត​សើម​បង្គួរ ដែលបណ្ដាលមកពីកត្ដាផ្សេងៗគ្នា រួមបញ្ចូល​ទាំង​ការប្រែប្រួល​អាកាស​ធាតុ និងសកម្មភាពមនុស្ស។ ជាងនេះ​ទៅ​ទៀត តាមអនុសញ្ញាសហប្រជាជាតិ​ស្ដីពីការប្រយុទ្ធប្រឆាំងរហោស្ថានកម្មបានកំណត់និយមន័យ​ការរេចរឹល​គុណ​ភាព​ដី ថាជា​ការ​ថយចុះ ឬ បាត់បង់ផលិតភាពជីវសាស្ត្រ ឬ សេដ្ឋកិច្ច និងភាព​សាំញុំា​នៃដីដំណាំដែលពឹងផ្អែកទឹកភ្លៀង ដីដំណាំដែល​មានប្រព័ន្ធ​ស្រោច​ស្រព​វាលស្មៅ ព្រៃឈើ និងគម្ពោធព្រៃ នៅក្នុងតំបន់ស្ងួត តំបន់ពាក់កណ្ដាល​ស្ងួត និងតំបន់សើមបង្គួរ ដោយសារការ ប្រើ​ប្រាស់ដី ដំណើការមួយ ឬបង្គុំដំណើរ ការច្រើនពីសកម្មភាពមនុស្ស  និងរបៀបនៃការតាំងទីលំនៅ ដូច​ជា (i) សំណឹក ដីបង្កដោយខ្យល់ និង/ឬទឹក (ii) ការខូតខាតលក្ខណៈរូបគីមី និងជីវសាស្រ្ដ ឬ សេដ្ឋកិច្ច​នៃដី (iii) ការបាត់បង់រុក្ខជាតិធម្មជាតិរយៈពេលវែង។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម