index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ព្យសនកម្ម| កំណកអាកាស| ឧស្ម័នកាបូនិក| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

វិធីសាស្ត្របាយ៉េស

Bayesian method
វិធីសាស្រ្ដដែលត្រូវបានប្រើប្រាស់សម្រាប់វិភាគសិ្ថតិបរិមាណមិនដឹង ឬ មិន ប្រាកដ​ប្រជាដែលរួមមានពីរជំហាន។ ជំហានទីមួយ ការបង្កើតរបាយ​ប្រូបាប៊ី​លីតេជាមុនសម្រាប់បរិមាណមិនប្រាកដប្រជា ដោយផ្នែកលើចំនេះដឹង​ដែល​មាន ស្រាប់ (ឬតាមរយៈការស្រង់យោបល់របស់អ្នកជំនាញ ឬ ដោយការប្រើ​ប្រាស់​ទិន្នន័យ និងការសិក្សាដែលមានស្រាប់)។ ក្នុងដំណាក់កាលដំបូងនេះ ធាតុ​នៃប្រធានបទមួយអាចមានឥទិ្ធពលមកលើការជ្រើសរើស ប៉ុន្ដែក្នុងករណី​ជាច្រើនរបាយប្រូបាប៊ីលីតេត្រូវបានជ្រើសរើសដោយអព្យាក្រឹតតាមដែលអាចធ្វើបានដើម្បីបញ្ចៀសឥទ្ធិពលមកលើលទ្ធផលចុងក្រោយនៃការវិភាគ។ ជំហាន​ទីពីរ ទិន្នន័យទទួលបានថ្មីៗ ត្រូវណែនាំដោយប្រើប្រាស់ទ្រឹស្ដីបទដែលបង្កើត និងដាក់ឈ្មោះតាមគណិតវិទូអង់គ្លេសឈ្មោះ ថូម៉ាស បាយ៉េស (Thomas Bayes ១៧០២-១៧៦១) ដើម្បីផ្ដល់នូវទិន្នន័យថ្មីបំផុតនៃរបាយទិន្នន័យមុនទៅ​ក្នុង​របាយទិន្នន័យក្រោយ។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម