index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ព្យសនកម្ម| កំណកអាកាស| ឧស្ម័នកាបូនិក| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

ស្រទាប់អូសូន

Ozone layer

ស្រទាប់មួយ ដែលមានកំហាប់អូសូនខ្ពស់បំផុតនៅក្នុង មណ្ឌលអាកាសស្ងប់ ដែលលាតសន្ធឹងប្រមាណ១២ ទៅ៤០ គីឡូ ម៉ែត្រពីផ្ទៃផែនដី ហើយកំហាប់អូសូនកើនដល់កម្រិតអតិបរមា ចន្លោះពី២០ ទៅ២៥ គីឡូម៉ែត្រ។

ស្រទាប់នេះកំពុងរងការខូចខាត ដោយសារការបញ្ចេញ ឧស្ម័ន ដែលផ្សំដោយក្លរ និងប្រូម តាមរយៈសកម្មភាពមនុស្ស។ ជារៀងរាល់ឆ្នាំ ការបាត់បង់ខ្លាំងបំផុតនៃស្រទាប់អូសូនកើតឡើង នៅនិទាឃរដូវក្នុងតំបន់អង់តាកទិក ដែលបង្កឡើងដោយសមាស ធាតុក្លរ និងប្រូមចេញពីសកម្មភាពមនុស្ស គួបផ្សំនឹងលក្ខខណ្ឌ ឧតុនិយមជាក់លាក់នៃតំបន់នោះ។ បាតុភូតនេះបង្កើតឱ្យមាន ប្រហោងអូសូន

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម