index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ព្យសនកម្ម| កំណកអាកាស| ឧស្ម័នកាបូនិក| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

អាស៊ីតកម្មមហាសមុទ្រ

Ocean acidification

ការថយចុះ ប៉េហាស់នៃមហាសមុទ្រចាប់ពីកម្រិត៧ ក្នុងរយៈពេលវែងមួយដែល តាមធម្មតាមានរយៈពេលច្រើនទសវត្សរ៍ ឬវែងជាងនេះ ដែលច្រើនតែបង្កដោយការ ស្រូបយក ឧស្ម័នកាបូនិក ចេញពីបរិយាកាស ប៉ុន្តែក៏អាចបណ្ដាលមកពីកំណើនឬការ ថយចុះសារធាតុគីមីដទៃទៀតពីមហាសមុទ្រផងដែរ។

អាស៊ីតកម្មមហាសមុទ្រដោយសកម្មភាពមនុស្ស សំដៅលើការថយចុះនៃ ប៉េហាសដែលបង្កដោយសកម្មភាពមនុស្សដូចជា ការតាំងទីលំនៅក្បែរសមុទ្រហួស កម្រិត ការបង្ហូរកាកសំណល់រឹងរាវ សំណល់ប្លាស្ទិកចូលក្នុងសមុទ្រ ជាដើម។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម