index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ព្យសនកម្ម| កំណកអាកាស| ឧស្ម័នកាបូនិក| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

អាអេរ៉ូសូល

Aerosol

ក្រុមចុណ្ណភាគរឹងឬរាវនៅក្នុងខ្យល់ មានទំហំពី០,០១ទៅ១០មីក្រូម៉ែត្រដែល អណ្ដែតវិលវល់ក្នុងបរិយាកាសជាច្រើនម៉ោង។ អាអេរ៉ូសូល អាចកើតមានឡើងដោយ ធម្មជាតិ ឬដោយសារសកម្មភាពមនុស្ស។ អាអេរ៉ូសូលអាចមានឥទ្ធិពលមកលើ អាកាសធាតុតាមទម្រង់ច្រើនយ៉ាង    ដូចជាតាមរយៈការពង្រាយ និងការស្រូបយក រំភាយរស្មីដោយផ្ទាល់និង ដោយប្រយោល តាមរយៈការដើរតួជា ស្នូលកំណកពពក ឬការផ្លាស់ប្តូរលក្ខណៈអុបទិក និងអាយុកាលរបស់ពពក។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម