index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ព្យសនកម្ម| កំណកអាកាស| ឧស្ម័នកាបូនិក| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

កំលុងពេលទទួលបានឥណទាន

Crediting period

កំលុងពេលដែលត្រូវបានផ្ទៀងផ្ទាត់ និងចេញលិខិតបញ្ជាក់​ជា​ផ្លូវ​ការអំពី ការកាត់បន្ថយឧស្ម័នឬ​ការស្រូបយក​ឧស្ម័នផ្ទះកញ្ចក់​ដែល​​ពាក់ព័ន្ធ​ក្នុង គម្រោងយន្ដការអភិវឌ្ឍន៍ស្អាត ឬសកម្មភាព​គម្រោង​តាមផ្នែក(CPA) ដែល អាច​អនុវត្ដបាន​ដើម្បីទទួល​បាន​លិខិត​បញ្ជាក់​ជា​​ផ្លូវការ​ពីការកាត់បន្ថយ ឧស្ម័នដែលបានបញ្ជាក់(CERs) ការកាត់​បន្ថយ​ការបញ្ចេញឧស្ម័នដែល បានបញ្ជាក់រយៈពេលវែង​(ICERs) ឬ​ការកាត់បន្ថយការបញ្ចេញឧស្ម័នដែល បានបញ្ជាក់បណ្ដោះអា​សន្ន​​(tCERs)។​

រយៈពេលដែលបានប្រើបា្រស់ក្នុងកំលុងពេលនៃការទទួល​បាន​ឥណទាន កាបូនសម្រាប់សកម្មភាពគម្រោង ​យន្ដការ​អភិវឌ្ឍន៍​ស្អាត ឬសកម្មភាព គម្រោងតាមផ្នែក(CPA)​​ត្រូវ​បាន​កំណត់​ដោយ​​អនុលោមតាមវិធាន និងលក្ខ ខណ្ឌតម្រូវ​របស់​យន្ដ​ការអភិវឌ្ឍន៍ស្អាត ហើយអាចនឹងបន្ដទៀតឬមានកាល កំណត់​ដោយអនុលោមតាមវិធាន និងលក្ខខណ្ឌតម្រូវនោះ។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម