អត្ថបទថ្មី៖ វិមជ្ឈការនៅប្រទេសកម្ពុជា

អត្ថបទថ្មី៖ វិមជ្ឈការនៅប្រទេសកម្ពុជា

ដោយ លី វ៉ុង, 06-02-2017, 11:27 PM , ប្រភេទ : អត្ថបទថ្មី

ក្នុង​ឆ្នាំ២០១៧នេះ ការ​បោះឆ្នោត​ជាសកលដើម្បី​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់​ អាណត្តិទី៤ នឹង​ត្រូវរៀបចំ​ឡើង ដែលជាដំណើរការ​នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាមរយៈការកែទម្រង់តាមបែបវិមជ្ឈការនិង​វិសហមជ្ឈការ​ (Decentralization & Deconcentration - D&D)។

ហេតុនេះ សាលាត្រាជូ​ មានកិត្តិយសនិង​មោទនភាព នាំមកជូន​សាធារណជន ​និស្សិត និង​បញ្ញវ័ន្ត​ នូវ​ អត្ថបទ​ “វិមជ្ឈការនៅប្រទេស​កម្ពុជា​” ដែល​ត្រូវបានសិក្សា ស្រាវជ្រាវ​ និង​តាក់តែង​ដោយលោក លី វ៉ុង អនុបណ្ឌិត​នីតិសាធារណៈ និង​ជា​សមាជិកស្ថាបនិកនៃសមាគមសាលាត្រាជូ។

អត្ថបទ “វិមជ្ឈការ​នៅប្រទេស​កម្ពុជា” គឺជាអត្ថបទសម្ពោធ​យុទ្ធនាការ​ផ្សាយ​​របស់​សាលាត្រាជូ ដែលនឹងនាំមកជូន​សាធារណជន នូវ​ ស៊េរីនៃ​អត្ថបទបន្តបន្ទាប់​ទៀត ពាក់ព័ន្ធក្របខ័ណ្ឌ “នីតិវិមជ្ឈការ” សំដៅ​គាំទ្រចំណេះដឹង​និង​ការស្វែងយល់លើវិមជ្ឈការ ក្នុង​បរិការណ៍នៃ​ការរៀបចំការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិ​ទី៤ និង​ការកែទម្រង់​រដ្ឋបាល​សាធារណៈខ្មែរ តាមដំណើរការវិមជ្ឈការ។

ក្នុងស្មារតីនេះ សាលាត្រាជូ នឹង​នាំមកជូននូវអត្ថបទ នៅពេលក្រោយៗទៀត លើប្រធានបទ ដូចជា ៖ វិសហមជ្ឈការ, អ្វីទៅជារដ្ឋបាលថ្នាក់ក្រោមជាតិ, ទំនាក់ទំនងរវាងវិមជ្ឈការនិង​វិសហមជ្ឈការ, ការផ្ទេរនិង​បែងចែក​សមត្ថកិច្ចនិង​មុខងារ​ជូនទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាដើម។

ទាញយកអត្ថបទជា PDF ចុចនៅទីនេះ

ស្វែងរកអត្ថបទផ្សាយមុនៗ ចុចនៅទីនេះ