បាឋកថាសាធារណៈស្តីពី “គន្លឹះដើម្បីសិក្សា និងស្រាវជ្រាវច្បាប់ប្រកបដោយជោគជ័យ”

បាឋកថាសាធារណៈស្តីពី “គន្លឹះដើម្បីសិក្សា និងស្រាវជ្រាវច្បាប់ប្រកបដោយជោគជ័យ”

ដោយ Sala Traju Admin, 19-10-2017, 04:23 PM , ប្រភេទ : បាឋកថាសាធារណៈ

តើអ្នកចង់ដឹងពីវិធីសាស្ត្រ និងគន្លឹះដើម្បីសិក្សាច្បាប់ប្រកបជោគជ័យដែរ ឬទេ?

សមាគមសាលាត្រាជូ ដោយមានកិច្ចសហការជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច គ្រោងនឹងរៀបចំបាឋកថាសាធារណៈ ស្ដីពី “គន្លឹះដើម្បីសិក្សា និងស្រាវជ្រាវច្បាប់ប្រកបដោយជោគជ័យ” ដោយមានការចូលរួមពីវាគ្មិនកិត្តិយស លោកបណ្ឌិត  មាស បូរ៉ា មន្ត្រីនៅអង្គជំនុំជម្រះវិសាមញ្ញ​នៃតុលាការកម្ពុជា, មេធាវីនៃគណៈមេធាវីកម្ពុជា, សាស្ត្រាចារ្យច្បាប់សាកលវិទ្យាល័យ,  ព្រមទាំងជាសមាជិកក្រុមប្រឹក្សាវិទ្យាសាស្ត្រសាលាត្រាជូ។

តោះរួសរាន់ឡើងចុះឈ្មោះឥលូវនេះ ដោយបញ្ជាក់អំពីឈ្មោះ ភេទ អាយុ មុខងារ ឬការសិក្សា(ឆ្នាំ) និងឈ្មោះស្ថាប័នសាមីខ្លួន។ #ចុះឈ្មោះនៅទីនេះឬតាមmessenger 

កន្លែងមានកំណត់! First come first serve!