ជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ដោយ Sala Traju Admin, 01-03-2018, 06:44 PM , ប្រភេទ : ព័ត៌មានថ្មី

សមាគមសាលាត្រាជូ ពិតជាមានកិត្តិយសដែលបានការអនុញ្ញាតជួបសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងសហការី នារសៀលថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួង។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមក ដោយសាលាត្រាជូ។ លើសពីនេះ ក្រសួង និងសមាគម កំពុងពិភាក្សាអំពីកិច្ចសហការនានា ក្នុងគោលបំណងចូលរួមចំណែកជំរុញការផ្សព្វផ្សាយ និងសិក្សាស្រាវជ្រាវច្បាប់ជាភាសាខ្មែរ អោយបានទូលំទូលាយ។

ក្នុងន័យនេះដែរ ក្រសួង រីករាយនឹងចូលរួមគាំទ្រយ៉ាងពេញទំហឹង ក្នុងការរៀបចំ បាឋកថាសាធារណៈ របស់​សមាគម។​

 

កម្រងរូបភាពទាំងស្រុង៖ ចុចនៅទីនេះ