ព័ត៌មានថ្មី៖ វត្តមាននៃ លោក ទេព វិភូ អ្នកស្រាវជ្រាវដំបូងសាលាត្រាជូ

ព័ត៌មានថ្មី៖ វត្តមាននៃ លោក ទេព វិភូ អ្នកស្រាវជ្រាវដំបូងសាលាត្រាជូ

ដោយ Sala Traju Admin, 10-05-2018, 08:37 PM , ប្រភេទ : ព័ត៌មានថ្មី

សមាគមសាលាត្រាជូមានសេចត្ដីសោមនស្ស និងសូមស្វាគមន៍ចំពោះវត្តមានដ៏កក់ក្ដៅនៃលោក ទេព វិភូ អ្នកស្រាវជ្រាវដំបូងសាលាត្រាជូ។

វិភូ ជានិស្សិតកំពុងតែធ្វើសិក្សាថ្នាក់អនុបណ្ឌិតនីតិកម្មសិទ្ធិបញ្ញាជំនាញ សិទ្ធិនៃការបង្កើតថ្មីនៃស្នាដៃសិល្បៈ និង សិទ្ធិនៃការរចនាឌីហ្សាញ នៅសាកលវិទ្យាល័យ Lumière Lyon 2 នៅសាធារណរដ្ឋបារាំង ដោយទទួលបានអាហារូបករណ៍ BGF ពីរដ្ឋាភិបាលនៃសាធារណ រដ្ឋបារាំង។ បច្ចុប្បន្នលោកកំពុងតែធ្វើការចុះកម្មសិក្សា នៅនាយកដ្ឋានកម្មសិទ្ធិបញ្ញានៅក្រសួង ពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងកំពុងតែសរសេរសារណាពាក់ព័ន្ធនឹង «យន្តការនៃការ ការពារសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល» ។