អបអរសាទរខួប ២ឆ្នាំ​ នៃព្រឹត្តិបត្របច្ចុប្បន្នភាពគតិយុត្តប្រចាំសប្តាហ៍

អបអរសាទរខួប ២ឆ្នាំ​ នៃព្រឹត្តិបត្របច្ចុប្បន្នភាពគតិយុត្តប្រចាំសប្តាហ៍

ដោយ Sala Traju Admin, 11-11-2018, 07:36 PM , ប្រភេទ : បច្ចុប្បន្នភាពគតិយុត្តកម្ពុជាប្រចាំសប្តាហ៍

អបអរសាទរខួប ២ឆ្នាំ​ នៃព្រឹត្តិបត្របច្ចុប្បន្នភាពគតិយុត្តប្រចាំសប្តាហ៍

សមាគមសាលាត្រាជូ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុម អ្នកសម្របសម្រួល និងក្រុមអ្នករៀបរៀងទាំងអស់ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្វះស្វែងប្រមូល ចងក្រង រៀបចំ ក៏ដូចជារៀបរៀងព្រឹត្តិបត្របច្ចុប្បន្នភាពគតិយុត្តជារៀងរាល់សប្តាហ៍ ដែលមកដល់ពេលនេះ មានអាយុ ២ ឆ្នាំហើយ។​



បើទោះបីជាមានការលំបាក​មួយចំនួន ដែលបង្កអោយមានភាពយឺតយ៉ាវយ៉ាងណាក៏ដោយ ក៏ក្រុមការងារទាំងអស់ នូវតែមានសុទិដ្ឋិនិយម ភាពជឿជាក់  ជាមួយនឹងសេចក្ដីសង្ឈឹមយ៉ាងមុតមាំថា គម្រោងមួយនេះ នឹងបន្តអត្ថិភាពរបស់ខ្លួន ដើម្បីជំរុញការផ្សព្វផ្សាយច្បាប់អោយបានទូលំទូលាយមួយកម្រិតថែមទៀត ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកច្បាប់ ទៅដល់សិស្សនិស្សិត អ្នកប្រកបរបរវិជ្ជាជីវៈ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ព្រមទាំងដើម្បីបម្រើផលប្រយោជន៍ក្នុងការរស់នៅប្រចាំថ្ងៃក្នុងសង្គមនីតិរដ្ឋរបស់ពួកគេ។
 

ទន្ទឹមនឹងនេះដែរ សមិទ្ធផលទាំងអស់នេះ ក៏មិនអាចកើតមាននោះទេ ប្រសិនបើគ្មានការគាំទ្រ​ និងកិច្ចសហការ ពីសំណាក់ការិយាល័យមេធាវី យុត្តិសាស្រ្តា និងមន្ទីរសារការីសេដ្ឋាវិទូ។

៚ ស្វែងរកព្រឹត្តិបត្រតាំងពីលេខ ១ ដល់ លេខ ១០៣៖ http://bit.ly/2LkWjRI