អបអរសាទរ ការបញ្ចប់កម្មសិក្សា ជំនាន់ ១១

អបអរសាទរ ការបញ្ចប់កម្មសិក្សា ជំនាន់ ១១

ដោយ Sala Traju Admin, 11-04-2019, 04:04 PM , ប្រភេទ : ព័ត៌មានថ្មី

បន្ទាប់ពីបានឆ្លងកាត់ការបណ្តុះបណ្តាល និងតាមដានអស់រយះពេល ៣ ខែរួចមក កម្មសិក្សាការីជំនាន់១១ បានបញ្ចប់កិច្ចការងារស្រាវជ្រាវ និងបានការពារស្នាដៃរបស់ខ្លួនបានដោយជោគជ័យ កាលពីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅទីស្នាក់ការសមាគមសាលាត្រាជូ។ និស្សិតកម្មសិក្សាទាំងអស់ បានទទួលការណែនាំជាច្រើន ដូចជា របៀបតាក់តែងអត្ថបទ សំណេរច្បាប់ វិធីសាស្ត្រគតិយុត្ត វិធីសាស្ត្រស្រាវជ្រាវ និងការងារគម្រោងជាច្រើនដូចជា ព្រឹត្តិបត្រគតិយុត្តប្រចាំសប្តាហ៍ វាក្យស័ព្ទច្បាប់ បាឋកថាសាធារណៈ ព្រមទាំងការងាររដ្ឋបាលផងដែរ។ សាលាត្រាជូ សូមជូនពរកម្មសិក្សាការីទាំងអស់ ទទួលបានជោជ័យ គ្រប់ភារកិច្ច ជាពិសេស ក្នុងការងារបម្រើវិស័យច្បាប់នៅកម្ពុជា។

#Salatraju hashtag#InternshipProgram

 

Instagram