ចុចនៅទីនេះ"/> ចុចនៅទីនេះ"/>
សកម្មភាពយោធានៅក្នុង និងប្រឆាំងប្រទេសនីការ៉ាហ្កា (នីការ៉ាហ្កា ទល់នឹង សហរដ្ឋអាម៉េរិក)

សកម្មភាពយោធានៅក្នុង និងប្រឆាំងប្រទេសនីការ៉ាហ្កា (នីការ៉ាហ្កា ទល់នឹង សហរដ្ឋអាម៉េរិក)

ដោយ Sala Traju Admin, 18-12-2019, 07:51 PM , ប្រភេទ : ផល​ ពិសាល

   រឿងក្ដីសកម្មភាពយោធានៅក្នុង និងប្រឆាំងប្រទេសនីការ៉ាហ្កា   (នីការ៉ាហ្កា  ទល់នឹង សហរដ្ឋអាម៉េរិក) ត្រូវបានចាត់ទុកដោយអ្នកច្បាប់អន្តរជាតិ និងអ្នកសិក្សាទំនាក់ទំនងអន្តរជាតិ ថាជាសំណុំរឿងដ៏សំខាន់មួយ (Leading Case) ដែលត្រូវសិក្សាស្វែងយល់អោយស៊ីជម្រៅ ព្រោះដោយឈរលើមូលហេតុសំខាន់៣ គឺទី១៖ ចៅក្រមអន្តរជាតិ ត្រូវបានអញ្ជើញអោយសម្រេចសេចក្តីលើសំណុំរឿងដ៏រស៊ើប ស្ថិតនៅក្នុងបរិបទក្តៅនៃភ្នក់ភ្លើងសង្គ្រាមត្រជាក់ ដែលភាគីជម្លោះម្ខាងមានឋានៈជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ឬជាប្រទេសមហាអំណាចទាំងផ្នែកយោធា និងសេដ្ឋកិច្ច ហើយភាគីម្ខាងទៀតជារដ្ឋតូច ដែលធ្លាប់ស្ថិតនៅក្រោមឥទ្ធិពលរបស់ភាគីមហាអំណាចនោះ ទី២៖ វាជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៤៥ និងនៅក្នុងប្រវត្តិសាស្ត្រនៃការស្វែងរកយុត្តិធម៌អន្តរជាតិ ដែលតុលាការអន្តរជាតិ ICJ ត្រូវបានផ្តល់សមត្ថកិច្ច ក្នុងការដោះស្រាយជម្លោះស្ដីពីការប្រើប្រាស់កំលាំងយោធា និងប្រធានបទស្ដីពីការឈ្លានពាន ទី៣៖ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ មានផ្ទុកទៅដោយបទដ្ឋានគតិយុត្តចម្បងៗនៃនីតិអន្តរជាតិ ដែលមានជាអាទិ៍ស្ដីពី៖ គោលការណ៍អធិតេយ្យរបស់រដ្ឋឯករាជ្យ យន្តការដោះស្រាយវិវាទដោយសន្តិវិធី ប្រតិបត្តិការនៃវិធានទំនៀមទម្លាប់អន្តរជាតិ​ អន្តរាគមន៍យោធា ច្បាប់មនុស្សធម៌អន្តរជាតិ ច្បាប់អង្គការសហប្រជាជាតិ ទំនួលខុសត្រូវអន្តរជាតិ ។ល។

ទាយយកជា​PDF ចុចនៅទីនេះ