កិច្ចប្រជុំគណៈកម្មការប្រតិបត្ដិនៃសមាគមសាលាត្រាជូ

កិច្ចប្រជុំគណៈកម្មការប្រតិបត្ដិនៃសមាគមសាលាត្រាជូ

ដោយ យូ សុបិន្ដ, 06-10-2020, 09:19 AM , ប្រភេទ : ព័ត៌មានថ្មី

«ក្នុងដំណើរវឌ្ឍនភាព ៤ ឆ្នាំចុងក្រោយនេះ សមាគមសាលាត្រាជូ ត្រូវទទួលស្គាល់ និងវាយតម្លៃខ្ពស់ថាជាស្ថាប័នផលិតគំនិត ដែលប្រមូលផ្តុំសុទ្ធសឹងជាបញ្ញវ័ន្តអ្នកច្បាប់ពហុជំនាញពោរពេញដោយគុណភាព និងសមត្ថភាពខ្ពស់។ ទោះបីជាមានបញ្ហាប្រឈមយ៉ាងណាក៏ដោយ ក៏សមាគម  បានខិតខំ និងជំនះគ្រប់ឧបសគ្គនានា ដើម្បីកែប្រែបញ្ហាប្រឈមទាំងនោះ ជាកាលានុវត្តភាពថ្មីៗ ក្នុងទិសដៅធ្វើយ៉ាងណាចូលរួមជំរុញ និងអភិវឌ្ឍការស្រាវជ្រាវច្បាប់នៅក្នុងប្រទេសកម្ពុជាអោយកាន់តែប្រសើរឡើង។ ការចូលរួមពីសមាជិក សមាជិកា, កិច្ចសហការគាំទ្រ ពីក្រសួង ស្ថាប័នស្រាវជ្រាវ និងភាគីដែលពាក់ព័ន្ធ ព្រមទាំងសិស្ស និស្សិត និងអ្នកប្រកបវិជ្ជាជីវៈច្បាប់ គឺជាធាតុសត្យានុម័តកំណត់ពីភាពជោគជ័យរបស់សមាគមសាលាត្រាជូ។ »

នេះជាខ្លឹមសារសំខាន់ នៃកិច្ចប្រជុំគណៈកម្មការប្រតិបត្ដិនៃសមាគមសាលាត្រាជូ ស្ដីពី «ការបូកសរុបរបាយការណ៍សមិទ្ធផល សម្រាប់ពាក់កណ្ដាលអាណត្ដិទី២ និងលើកទិសដៅការងារបន្ដ»។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ នៅស្នាក់ការសមាគមសាលាត្រាជូ (អគារPPIU ជាន់ទី១១) ក្រោមការដឹកនាំដោយឯកឧត្តម ទី ហ្សានិត ប្រធានគណៈកម្មការប្រតិបត្ដិ និងមានការចូលរួមពីសំណាក់សមាជិក សមាជិកា គណៈកម្មការប្រតិបត្ដិ រួមជាមួយនឹងវត្តមាននៃប្រធានគម្រោងនានារបស់សមាគមផងដែរ។

👉 តំណក្នុង Facebook Page សូមចុចនៅទីនេះ

👉 Channel Telegram ផ្លូវការរបស់សមាគមសាលាត្រាជូ សូមចុចនៅទីនេះ