ព្រះរាជពិធីគម្រប់ខួប ៨ឆ្នាំ (១៥ តុលា ២០១២ - ១៥ តុលា ២០២០) នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា ព្រះបាទសម្ដេច នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ

ព្រះរាជពិធីគម្រប់ខួប ៨ឆ្នាំ (១៥ តុលា ២០១២ - ១៥ តុលា ២០២០) នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា ព្រះបាទសម្ដេច នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ

ដោយ យូ សុបិន្ដ, 15-10-2020, 12:50 PM , ប្រភេទ : ព័ត៌មានថ្មី

នាឱកាសគម្រប់ខួប ៨ឆ្នាំ (១៥ តុលា ២០១២ - ១៥ តុលា ២០២០) នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា ព្រះបាទសម្ដេច នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ទូលព្រះបង្គំយើងខ្ញុំជាថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា នៃសមាគមសាលាត្រាជូទាំងអស់ សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទសម្ដេច នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គស្ដេចយោងសោយសុខក្នុងឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

ទូលព្រះបង្គំយើងខ្ញុំ ចងចាំមិនភ្លេចឡើយនូវវេលានេះ កាលពី ៨ឆ្នាំមុន និងមានការសោកស្ដាយជាអនេកចំពោះការបាត់បង់ព្រះមហាវីរក្សត្រដ៏ឆ្នើម ព្រះករុណា ព្រះបាទសម្ដេច នរោត្ដម សីហនុ  ដែលបានបំពេញព្រះរាជបូជនីយកិច្ច ដើម្បីឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ប្រកបដោយព្រះបញ្ញាញាណភ្លីថ្លាវាងវៃគ្រប់កាលៈទេសៈ។

រូបភាព៖ពី FaceBook Page ផ្លូវការ www.facebook.com/royaldu
រចនាដោយ ៖ លឿង យ៉ុងសឹង្ហ
👉តំណក្នុង Facebook page សូមចុចនៅទីនេះ
👉 Channel Telegram ផ្លូវការរបស់សមាគមសាលាត្រាជូ សូមចុចនៅទីនេះ