លោក មាស សុវណ្ណ អ្នកស្រាវជ្រាវជាន់ខ្ពស់ នៃសមាគមសាលាត្រាជូ

លោក មាស សុវណ្ណ អ្នកស្រាវជ្រាវជាន់ខ្ពស់ នៃសមាគមសាលាត្រាជូ

ដោយ យូ សុបិន្ដ, 21-11-2020, 08:47 AM , ប្រភេទ : ព័ត៌មានថ្មី

សមាគមសាលាត្រាជូ សូមអបអរសាទរលោក មាស សុវណ្ណ អ្នកស្រាវជ្រាវជាន់ខ្ពស់សាលាត្រាជូ

__________________________

សុវណ្ណ បានបញ្ចប់បរិញ្ញបត្រជាន់ខ្ពស់ផ្នែកនីតិសាស្រ្ត ជំនាញនីតិពាណិជ្ជកម្មអន្តរជាតិ ពីសកលវិទ្យាល័យ Paris 1 Panthéon-Sorbonne (ប្រទេសបារំាង), បរិញ្ញបត្រផ្នែកនីតិសាស្រ្តពីសកលវិទ្យាល័យ  Lumière Lyon 2 (ប្រទេសបារាំង) និងពីសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច (ប្រទេសកម្ពុជា)។ លោកមានបទពិសោធន៍ធ្វើជាអ្នកប្រឹក្សាច្បាប់ទាំងក្នុងវិស័យឯកជន ជាច្រើនឆ្នាំ (រួមមានការិយាល័យមេធារី និងក្រុមហ៊ុនឯកជន) ព្រមទាំងក្នុងវិស័យសាធារណៈផងដែរ។ ជាមួយនឹងបទពិសោធន៌ទាំងនោះ លោកមានជំនាញទាក់ទង នីតិវិនិយោគ នីតិភូមិបាល និង នីតិកិច្ចសន្យា។

👉 ស្វែងយល់បន្ថែមពីអ្នកស្រាវជ្រាវរបស់សមាគម សូមចុចនៅទីនេះ 

👉 Channel Telegram ផ្លូវការរបស់សមាគមសាលាត្រាជូ សូមចុចនៅទីនេះ