កិច្ចប្រជុំផ្សព្វផ្សាយសមិទ្ធផលសង្ខេបប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារបន្ដឆ្នាំ២០២១ ជាមួយអ្នកស្រាវជ្រាវសាលាត្រាជូ

កិច្ចប្រជុំផ្សព្វផ្សាយសមិទ្ធផលសង្ខេបប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារបន្ដឆ្នាំ២០២១ ជាមួយអ្នកស្រាវជ្រាវសាលាត្រាជូ

ដោយ , 01-02-2021, 03:49 PM , ប្រភេទ : ព័ត៌មានថ្មី

សមាគមសាលាត្រាជូ ដឹកនាំដោយឯកឧត្ដម ទី ហ្សានិត ប្រធានគណៈកម្មការប្រតិបត្ដិសាលាត្រាជូ បានរៀបចំកិច្ចប្រជុំស្ដីពី«ផ្សព្វផ្សាយសមិទ្ធផលសង្ខេបប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារបន្ដឆ្នាំ២០២១ របស់សាលាត្រាជូ» ដែលមានការអញ្ជើញចូលរួមពីសំណាក់លោក ផល ពិសាល អនុប្រធានទទួលបន្ទុកស្រាវជ្រាវ  សិក្សាធិការ ស្នាដៃនិងសមាជិក សមាជិកា អ្នកស្រាវជ្រាវសាលាត្រាជូ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅស្នាក់ការសមាគមសាលាត្រាជូ និងតាមប្រព័ន្ធអនឡាញ (Zoom) ។

 

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនូវសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២០ ព្រមទាំង ដើម្បីពិភាក្សា   ពិគ្រោះយោបល់បន្ថែមពីសមាជិក សមាជិកា អ្នកស្រាវជ្រាវសាលាត្រាជូលើការ រៀបចំផែនការសកម្មភាពសម្រាប់ការអនុវត្ដក្នុងឆ្នាំ២០២១  ឆ្ពោះសំដៅទៅរក  «មជ្ឈមណ្ឌលស្រាវជ្រាវ   និងបណ្តុះបណ្តាលប្រកបដោយគុណភាព»  អនុលោមតាមផែនការយុទ្ធសាស្ត្រដើម្បីវឌ្ឍនភាពរបស់សមាគមសាលាត្រាជូ សម្រាប់អាណត្ដិឆ្នាំ២០១៩ -២០២២។

👉 Channel Telegram ផ្លូវការរបស់សមាគមសាលាត្រាជូ សូមចុចនៅទីនេះ