សេចក្ដីជូនដំណឹងស្ដីពីការពន្យាពេល និងលើកកាលបរិច្ឆេទនៃទទួលពាក្យជ្រើសរើសកម្មសិក្សាការីជំនាន់ទី១៨ រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១
_________________
សមាគមសាលាត្រាជូ មានកិត្ដិយសសូមជម្រាបជូនដល់និស្សិតទាំងអស់ អោយបានជ្រាបថា៖ យោងទៅតាមស្ថានភាពនាពេលបច្ចុប្បន្ននៃការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈ «ព្រឹត្ដិការណ៍សហគមន៍ ២០កុម្ភៈ» និងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបន្ដផ្ដល់ឱកាសបន្ថែមទៀតដល់និស្សិត ដែលមិនទាន់បានដាក់ពាក្យនាពេលកន្លងមក, សមាគមសាលាត្រាជូ បានសម្រេចធ្វើការពន្យាពេល និងលើកកាលបរិច្ឆេទនៃទទួលពាក្យជ្រើសរើសកម្មសិក្សាការីជំនាន់ទី១៨ រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ទូរស័ព្ទ៖ ០៩៦ ៤៣៧ ៤៣១៣ / ០៧៨ ៥៤១ ៨៨៥ / ០១៦ ៣៦០ ៧៥៧
អំពីតារាងកម្មវិធីបណ្ដុះបណ្ដាលលម្អិត ៖http://drive.google.com/.../1WSha6QJHsMB9gUPZZ-bl.../view
Channel Telegram ផ្លូវការរបស់សមាគមសាលាត្រាជូ តំណ៖ https://t.me/salatraju