កម្មវិធី «បើកវគ្គកម្មសិក្សា ជំនាន់ទី១៨» របស់សមាគមសាលាត្រាជូ

កម្មវិធី «បើកវគ្គកម្មសិក្សា ជំនាន់ទី១៨» របស់សមាគមសាលាត្រាជូ

ដោយ , 01-09-2021, 02:37 PM , ប្រភេទ : ព័ត៌មានថ្មី

កាលពីថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១ នេះ, សមាគមសាលាត្រាជូ បានរៀបចំកម្មវិធី «បើកវគ្គកម្មសិក្សា ជំនាន់ទី១៨» របស់សមាគមសាលាត្រាជូ តាមរយៈប្រព័ន្ធអនឡាញ (កម្មវិធីZoom) ក្រោមអធិបតីភាពរបស់ឯកឧត្ដម ទី ហ្សានិត ប្រធានគណៈកម្មការប្រតិបត្ដិនៃសមាគមសាលាត្រាជូ ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកា គណៈកម្មការប្រតិបត្ដិ, ក្រុមប្រឹក្សាវិទ្យាសាស្រ្ដ, គណៈកម្មការវាយតម្លៃ, គ្រូបង្គោលបណ្ដុះបណ្ដាលកម្មសិក្សាការី, វាគ្មិនកិត្ដិយស, សាស្រ្ដាចារ្យណែនាំកម្មសិក្សាការី ព្រមទាំងក្រុមការងារស្នូលទាំងអស់ផងដែរ។

ការរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងសំណេះសំណាល ស្វាគមន៍ ព្រមទាំងណែនាំអំពីកម្មវិធីកម្មសិក្សារបស់សមាគមសាលាត្រាជូ ជូនដល់កម្មសិក្សាការីជំនាន់ទី១៨ទាំងអស់ ដែលទើបជាប់ក្នុងការជ្រើសរើសនាពេលកន្លងមកផងដែរ ។