បុណ្យចម្រើនព្រះជន្មគ្រប់៨៥ ព្រះវស្សា យាងចូល៨៦ ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

បុណ្យចម្រើនព្រះជន្មគ្រប់៨៥ ព្រះវស្សា យាងចូល៨៦ ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

ដោយ , 01-09-2021, 02:50 PM , ប្រភេទ : ព័ត៌មានថ្មី

សមាគមសាលាត្រាជូ សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត ក្រាបបង្គំសម្តែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់យ៉ាង ចំពោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ  សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លែថ្លានៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគ្រប់៨៥ ព្រះវស្សា យាងចូល៨៦ ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។
  
សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះជន្មាយុយឺនយូរ ចាកផុតនូវព្រះរោគាព្យាធិនានាជាអង្វែងតរៀងទៅ។