កម្មវិធី«សំណេះសំណាល និងអបអបសាទរកម្មសិក្សាការីជំនាន់ទី១៧ ដែលបានបញ្ចប់កម្មសិក្សា ក្នុងក្របខណ្ឌអនុស្សរណៈយោគយល់គ្នារវាងសមាគមសាលាត្រាជូ និងក្រុមហ៊ុនមេធាវី វិនិយ»

កម្មវិធី«សំណេះសំណាល និងអបអបសាទរកម្មសិក្សាការីជំនាន់ទី១៧ ដែលបានបញ្ចប់កម្មសិក្សា ក្នុងក្របខណ្ឌអនុស្សរណៈយោគយល់គ្នារវាងសមាគមសាលាត្រាជូ និងក្រុមហ៊ុនមេធាវី វិនិយ»

ដោយ , 13-09-2021, 02:59 PM , ប្រភេទ : ព័ត៌មានថ្មី

កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១, សមាគមសាលាត្រាជូ ដឹកនាំដោយឯកឧត្ដម ទី ហ្សានិត ព្រមទាំងសហការី និងក្រុមហ៊ុនមេធាវី វិនយ  ដឹកនាំដោយលោកមេធាវី ប៉ាក ចន្ទលីណូ ព្រមទាំងសហការី បានរៀបចំកម្មវិធី«សំណេះសំណាល និងអបអបសាទរកម្មសិក្សាការីជំនាន់ទី១៧ ដែលបានបញ្ចប់កម្មសិក្សា ក្នុងក្របខណ្ឌអនុស្សរណៈយោគយល់គ្នារវាងសមាគមសាលាត្រាជូ និងក្រុមហ៊ុនមេធាវី វិនិយ» តាមរយៈប្រព័ន្ធអនឡាញ (កម្មវិធីZoom)។

សមាគមសាលាត្រាជូ សូមអបអរសាទរជូនចំពោះលោក ដូលីន ផានីរាជ និងកញ្ញា សេង វិមាន កម្មសិក្សាការីជំនាន់ទី១៧ ដែលបានបញ្ចប់កម្មសិក្សាដោយជោគជ័យ ទាំងក្នុងក្របខណ្ឌកម្មសិក្សានៅសមាគមសាលាត្រាជូ និងក្របខណ្ឌកម្មសិក្សានៅក្រុមហ៊ុនមេធាវី វិនយ។ 

ក្នុងក្របខណ្ឌនៃការចុះកម្មសិក្សា និងហាត់ការ កម្មសិក្សាការីបានទទួលការបណ្ដុះបណ្ដាល និងណែនាំជាច្រើន ដូចជាបទបង្ហាញ សំណេរច្បាប់ វិធីសាស្ត្រគតិយុត្ត វិធីសាស្ត្រស្រាវជ្រាវ របៀបតាក់តែងអត្ថបទ ការបកប្រែលិខិតបទដ្ឋានគតិយុត្ដិជាភាសាខ្មែរ-អង់គ្លេស ការជួយស្រវាជ្រាវច្បាប់ ជំនួយការពង្រាងកិច្ចសន្យា ជំនួយការស្វែងរកដំណោះស្រាយគតិយុត្ដ ការចូលរួមចងក្រងទិន្នន័យច្បាប់ និងការងារគម្រោងជាច្រើនដូចជា ព្រឹត្តិបត្រគតិយុត្តប្រចាំសប្តាហ៍ វាក្យស័ព្ទច្បាប់ បាឋកថាសាធារណៈ កិច្ចសន្ទនាច្បាប់ ព្រមទាំងការងាររដ្ឋបាលទូទៅផងដែរ។