ព្រឹត្តិបត្រច្បាប់សាលាត្រាជូ លេខទី២ (ខែមករា ឆ្នាំ ២០២២) បោះពុម្ព រួចរាល់ ចំនួន ៥០០ ក្បាល

ព្រឹត្តិបត្រច្បាប់សាលាត្រាជូ លេខទី២ (ខែមករា ឆ្នាំ ២០២២) បោះពុម្ព រួចរាល់ ចំនួន ៥០០ ក្បាល

ដោយ Sala Traju Admin, 04-03-2022, 05:37 PM , ប្រភេទ : ព័ត៌មានថ្មី

 

ព្រឹត្តិបត្រច្បាប់សាលាត្រាជូ លេខទី២ (ខែមករា ឆ្នាំ ២០២២) ត្រូវបានបោះពុម្ព រួចរាល់ហើយ ចំនួន ៥០០ ក្បាល

ព្រឹត្តិបត្រច្បាប់លេខទី២ នេះ មានការចូលរួមពីសមាជិក សមាជិកា ក្រុមប្រឹក្សាវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវរបស់សមាគម ដែលស្ថិតនៅក្នុងជំនាញ និងវិជ្ជាជីវៈច្បាប់ផ្សេងៗគ្នា។ អត្ថបទស្រាវជ្រាវនៃលេខទី២នេះ ចែកចេញជាបីផ្នែក ដោយផ្នែកផ្នែកទី១ ផ្តោតលើច្បាប់ឯកជន ដែលមានដូចជា បរិបទច្បាប់ស្តីពីទីផ្សារលំនៅឋាន វិវាទទាក់ទងនឹងកម្មសិទ្ធិបញ្ញានៅកម្ពុជា អនុប្បទានសិទ្ធិបំណុល អាពាហ៍ពិពាហ៍ ព្រមទាំងអត្ថបទស្ដីពីសុខភាព និងពាណិជ្ជកម្ម។ ផ្នែកទី២ ផ្តោតលើច្បាប់សាធារណៈ ដែលមានដូចជា ប្រធានបទក្តៅស្ដីពីអាស៊ាន និងបញ្ហាប្រល័យពូជសាសន៍ ក្នុងទិដ្ឋភាពច្បាប់ព្រហ្មទណ្ឌអន្តរជាតិ។ ចំណែកឯផ្នែកទី៣ ត្រូវបានបញ្ចូលអត្ថបទស្រាវជ្រាវជាប់ជ័យលាភីរបស់និស្សិតកម្មសិក្សាការីរបស់សមាគម (ពន្ឋដារ និងនីតិសាងសង់) ក្នុងគោលបំណងលើកទឹកចិត្ត និងទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់កម្មសិក្សាការី។

ព្រឹត្តិបត្រច្បាប់សាលាត្រាជូ ត្រវបានរៀបចំឡើង ក្នុងគោលបំណង និងគោលដៅដូចខាងក្រោមនេះ៖

- ជំរុញ និងលើកកម្ពស់ការសិក្សាស្រាវជ្រាវច្បាប់ប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ និងមានភាពទូលំទូលាយ

- ចូលរួមជំរុញ និងអភិវឌ្ឍវិស័យច្បាប់ យុត្តិធម៌ និងវិស័យពាក់ព័ន្ធ អោយមានភាពរីកចម្រើន និងសម្បូរបែប

- ចូលរួមជំរុញបន្ថែម វប្បធម៌ស្រាវជ្រាវច្បាប់នៅកម្ពុជា តាមរយៈការបោះផ្សាយកម្រងអត្ថបទស្រាវជ្រាវជារៀងរាល់ឆមាស។

សម្រាប់ព័ត៌មានលម្អិត អាចទាក់ទង៖ +855 97 666 0636 , +855 16 360 757 ឬអ៊ីម៉ែល៖ traju.infos@gmail.com

👉 Channel Telegram ផ្លូវការរបស់សមាគមសាលាត្រាជូ តំណ៖ https://t.me/salatraju