បាឋកថាសាធារណៈលើកទី២៥ អំពីនីតិព្រហ្មទណ្ឌពិសេស ក្រោមប្រធានបទស្ដីពី៖ «បទរំលោភលើទំនុកចិត្តពិសេស»

បាឋកថាសាធារណៈលើកទី២៥ អំពីនីតិព្រហ្មទណ្ឌពិសេស ក្រោមប្រធានបទស្ដីពី៖ «បទរំលោភលើទំនុកចិត្តពិសេស»

ដោយ Sala Traju Admin, 25-09-2022, 12:19 PM , ប្រភេទ : បាឋកថាសាធារណៈ

សេចក្តីសង្ខេប បាឋកថាសាធារណៈ លើកទី២៥ #បទរំលោភទំនុកចិត្តពិសេស 

ដើម្បីការពារទ្រព្យសម្បត្ដិរបស់នីតិបុគ្គលពីការគៃបន្លំទាំងឡាយ នីតិករខ្មែរបានបង្កើតបទល្មើសថ្មីមួយ គឺបទរំលោភលើទំនុកចិត្តពិសេស ដែលបំប្លែងខ្លួនពីបទរំលោភលើទំនុកចិត្ត។ ការធ្វើពិរុទ្ធកម្មតាមការបំប្លែងខ្លួននេះបានបណ្តាលឱ្យមានចម្ងល់ថា តើហេតុអ្វីនីតិករខ្មែរមិនជ្រើសរើសយកបទរំលោភលើទំនុកចិត្តដែលមានស្រាប់ ឬបង្កើតបទល្មើសថ្មីមួយដាច់ដោយឡែកពីបទល្មើសនេះ? តើបទរំលោភលើទំនុកចិត្តពិសេសខុសគ្នាយ៉ាងដូចម្តេចនឹងបទរំលោភលើទំនុកចិត្ត?  បាឋកថាវគ្គ១នេះ មានគោលដៅសាកល្បងបកស្រាយសំណួរទាំងនេះ ដោយលើកយកមាត្រាច្បាប់ សេចក្តីសម្រេចរបស់តុលាការខ្មែរ និងបទពិសោធន៍ច្បាប់បរទេសមកសិក្សាស្វែងរកចម្លើយ។

::> ចុះឈ្មោះ https://forms.gle/F4fddZWvy38i9mus7