ប្រគល់ជូនស្នាដៃព្រឹត្ដិបត្រច្បាប់សាលាត្រាជូលេខទី៣ ជូន PPIU

ប្រគល់ជូនស្នាដៃព្រឹត្ដិបត្រច្បាប់សាលាត្រាជូលេខទី៣ ជូន PPIU

ដោយ Sala Traju Admin, 19-10-2022, 06:15 PM , ប្រភេទ : ព័ត៌មានថ្មី

កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ នេះ លោក ផល ពិសាល អនុប្រធានសមាគមសាលាត្រាជូ មានកិត្ដិយសបានទទួលការអនុញ្ញាតពីលោកជំទាវ ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ជួបសំណេះសំណាល និងដើម្បីថ្លែងអំណរគុណជូនចំពោះលោកជំទាវ ដែលបានផ្ដល់កិច្ចសហការយ៉ាងជិតសិ្នទ្ធនាពេលកន្លងមក ព្រមទាំងបានជួយគាំទ្រគ្រប់ស្នាដៃនានារបស់សមាគមផងដែរ។

នាឱកាសនេះ លោក ផល ពិសាល តំណាងឯកឧត្ដម ទី ហ្សានិត ប្រធានសមាគមសាលាត្រាជូ បានប្រគល់ជូនស្នាដៃព្រឹត្ដិបត្រច្បាប់សាលាត្រាជូលេខទី៣ ដែលទើបដាក់សម្ពោធថ្មីៗ ចំនួន ១ក្បាល ជូនដល់លោកជំទាវ  និងព្រមទាំងបានប្រគល់ជូនព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខទី២ និងលេខទី៣ ចំនួន ៦ក្បាល ជូនដល់បណ្ណាល័យនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ដើម្បីដាក់តម្កល់ទុកជាឯកសារសម្រាប់ប្រើប្រាស់ជូនដល់សិស្ស និស្សិត អ្នកប្រកបវិជ្ជាជីវៈ អ្នកស្រាវជ្រាវ និងសាធារណជនទូទៅ ក្នុងការសិក្សាស្រាវជ្រាវ និងស្វែងយល់បន្ថែមនូវចំណេះដឹងថ្មីៗបន្ថែមទៀត។

ឆ្លៀតក្នុងពេលនោះ លោក ផល ពិសាល ក៏បានអញ្ជើញទៅចូលទស្សនកិច្ចនៅបណ្ណាល័យរបស់សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ដើម្បីចូលមើលឯកសារ ព្រមទាំងពិនិត្យលទ្ធភាពនៃកិច្ចសហការបន្ថែមទៀត ក្នុងក្របខណ្ឌកម្មវិធីកម្មសិក្សាការីរបស់សាលាត្រាជូ។

សូមបញ្ជាក់ថា ៚ សិស្ស និស្សិត អ្នកប្រកបវិជ្ជាជីវៈ អ្នកស្រាវជ្រាវ និងសាធារណជនទាំងអស់ អាចអញ្ជើញទៅស្វែងរកអានព្រឹត្ដិបត្រច្បាប់សាលាត្រាជូ និងឯកសារពាក់ព័ន្ធនានាបានដោយឥតគិតថ្លៃ នៅក្នុងបណ្ណាល័យរបស់សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ  (ជាន់ទី៧ អគារ PPIU)។ សម្រាប់ព័ត៌មានលម្អិត https://www.ppiu.edu.kh/public/index/page/view/7970136029856

#TrajuBulletin3
#bookpublishing
#salatraju

👉 Facebook: https://m.facebook.com/story.php?story_fbid=pfbid04zmqTF4M6n38QEEsw6W4fahTGqJBY19RR9QYERALGaPJrWwKpMtcmL4hj6mDjGaCl&id=1499642176920597

👉 Channel Telegram ផ្លូវការរបស់សមាគមសាលាត្រាជូ តំណ៖ https://t.me/salatraju