កម្មវិធី «សម្ពោធ និងបទបង្ហាញពិសេសនៃព្រឹត្ដិបត្រសាលាត្រាជូ លេខទី៣»

កម្មវិធី «សម្ពោធ និងបទបង្ហាញពិសេសនៃព្រឹត្ដិបត្រសាលាត្រាជូ លេខទី៣»

ដោយ Sala Traju Admin, 19-10-2022, 06:21 PM , ប្រភេទ : អត្ថបទថ្មី,កម្រងអត្ថបទគតិយុត្ត

កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ , សមាគមសាលាត្រាជូ សហការរៀបចំជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង បានរៀបចំកម្មវិធី «សម្ពោធ និងបទបង្ហាញពិសេសនៃព្រឹត្ដិបត្រសាលាត្រាជូ លេខទី៣» ដែលប្រព្រឹត្ដទៅនៅក្នុងសាលប្រជុំB នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។

ឆ្លៀតក្នុងឱកាសនេះ សមាគមសាលាត្រាជូ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជៅជូនចំពោះឯកឧត្ដមបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានអនុញ្ញាត និងផ្ដល់កិច្ចសហការសម្របសម្រួលយ៉ាងល្អជូនដល់សមាគមសម្រាប់ការរៀបចំកម្មវិធីនេះ និងពេលកន្លងមក។

ទន្ទឹមនឹងនេះ សមាគមសាលាត្រាជូ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះគណៈអធិបតី ឯកឧត្ដមបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងប្រធានការិយាល័យមេធាវីសុក ស៊ីផាន់ណា និងសហការី និងឯកឧត្ដមបណ្ឌិត ឆាយ ហុកផេង អនុប្រធានក្រុមប្រឹក្សានីតិកម្ម និងយុត្ដិធម៌ នៃក្រសួងយុត្ដិធម៌ និងជាសមាជិកក្រុមប្រឹក្សាវិទ្យាសាស្រ្ដសាលាត្រាជូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃផ្ទាល់ខ្លួនអញ្ជើញចូលរួមនៅក្នុងកម្មវិធីខាងលើនេះ។

បន្ថែមពីនេះ សមាគមសាលាត្រាជូ ក៏សូមអរគុណចំពោះអ្នកនិពន្ធទាំងអស់ ដែលចំណាយពេលវេលាផ្ទាល់ខ្លួនចូលរួមពិភាក្សា និងចែករំលែកព័ត៌មានសំខាន់ៗពីស្នាដៃស្រាវជ្រាវរបស់ខ្លួន ក្រោមទម្រង់បទបង្ហាញខ្លី ខ្លឹម ជូនសិស្ស និស្សិត អ្នកប្រកបវិជ្ជាជីវៈ និងសាធារណជនទាំងអស់ក្នុងកម្មវិធីខាងលើនេះ។

លើសពីនេះ សមាគមសាលាត្រាជូ ក៏សូមអរគុណជូនចំពោះសប្បុរសជន និងស្ថាប័នទាំងអស់ ដែលបានដើរតួនាទីយ៉ាងសំខាន់ជាមួយសមាគមតាមរយៈព្រឹត្ដិបត្រច្បាប់សាលាត្រាជូ ផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធិ និងឧបត្ថម្ភថវិកា ក្នុងការជំរុញ និងលើកកម្ពស់ការសិក្សាស្រាវជ្រាវនៅប្រទេសកម្ពុជារបស់យើង។

ជាចុងក្រោយ សមាគមសាលាត្រាជូ សូមអរគុណជូនដល់ក្រុមការងាររៀបចំទាំងអស់ ដែលបានលះបង់ និងចំណាយពេលវេលាមកចូលរួមរៀបចំសម្របសម្រួលកម្មវិធីនេះ អោយប្រកបទៅមុខបានយ៉ាងល្អ និងរលូន។

👉 Telegram : https://t.me/salatraju