អត្ថបទ៖ "ឈ្វេងយល់អំពីនីតិវិធីច្បាប់អន្តរជាតិនៃការដោះស្រាយវិវាទសមុទ្រចិនខាងត្បូង: ករណីប្រទេសហ្វីលីពីន និងចិន"

អត្ថបទ៖ "ឈ្វេងយល់អំពីនីតិវិធីច្បាប់អន្តរជាតិនៃការដោះស្រាយវិវាទសមុទ្រចិនខាងត្បូង: ករណីប្រទេសហ្វីលីពីន និងចិន"

ដោយ ផល ពិសាល, 29-09-2016, 10:36 AM , ប្រភេទ : ផល​ ពិសាល, នីតិសមុទ្រ,អត្ថបទថ្មី

“កុំឈ្លោះនឹងស្រី កុំក្ដីនឹងចិន” ពាក្យទំនៀមខ្មែរបុរាណនេះ ហាក់ដូចជាមិនអនុវត្តនោះទេចំពោះករណីប្រទេសហ្វីលីពីន និងចិន។ ជាក់ស្តែង វិវាទស្ដីពីការកំណត់ព្រំដែនសមុទ្រដែលផ្សារភ្ជាប់នឹងជម្លោះអធិបតេយ្យរវាងប្រទេសទាំងពីរត្រូវការជាចាំបាច់នូវកិច្ចស្វែងរកដំណោះស្រាយដោយសន្តិវិធីមួយឲ្យខានតែបាន។ ដោយឈរលើមូលដ្ឋាននៃអនុសញ្ញានីតិសមុទ្រឆ្នាំ១៩៨២ ប្រទេសហ្វីលីពីនបានប្ដឹងទៅតុលាការមជ្ឈត្តការពិសេសនៃឧបសម្ព័ន្ថ៧ ក្រោមជំនួយខាងផ្នែករដ្ឋបាលពីតុលាការអចិន្ត្រៃយ៍មជ្ឈត្តការ ហើយដែលយុត្តាធិការ ឬសមត្ថកិច្ចជំនុំជម្រះនៃតុលាការមជ្ឈត្តការពិសេសនេះ ត្រូវបានជំទាស់យ៉ាងដាច់អហំការដោយប្រទេស ចិន។

បើទោះបីជាយ៉ាងនេះក្ដី តុលាការមជ្ឈត្តការពិសេសនេះបានរកឃើញថាខ្លួនពិតជាមានសមត្ថកិច្ចជំនុំជម្រះលើបណ្ដឹងស្នើសុំដោយភាគីហ្វីលីពីន ហើយថែមទាំងបានចេញសាលដីកាលើអង្គសេចក្ដីដ៏ចម្រូងចម្រាសមួយ។ ប៉ុន្តែ សេចក្ដីសម្រេចនេះពុំទាន់បានបិទបញ្ចប់អធិករណ៍ដ៏ស្មុគស្មាញខាងលើនេះទេ ពីព្រោះថាកម្មវត្ថុជាសារវន្តនៃវិវាទមិនទាន់ត្រូវបានដោះស្រាយជាស្ថាពរ។ ពោលគឺ តុលាការមជ្ឈត្តការពិសេសនេះមិនមានសមត្ថកិច្ចសោះឡើយក្នុងការកំណត់ព្រំដែនសមុទ្រ ក៏ដូចជាការដោះស្រាយជម្លោះអធិបតេយ្យនៃកោះ និងរចនាសម្ព័ន្ធសមុទ្រប្រហាក់ប្រហែលដទៃទៀត។ ចម្ងល់ និងបញ្ហាគតិយុត្តផ្សេងៗ ដែលជាប់ពាក់ព័ន្ធនឹងនីតិវិធីបណ្ដឹង ព្រមទាំងសមត្ថកិច្ចជំនុំជម្រះនៃតុលាការពិសេសនេះ នឹងត្រូវយកមកបកស្រាយនៅក្នុងក្របខ័ណ្ឌនៃសំណេរអត្ថបទមួយនេះ។

សូមអានបន្តរនៅទីនេះ