នៅថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៦ លោក ហាក់ សៀកលីម ព្រះរាជអាជ្ញារងកម្មសិក្សានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានធ្វើបទបង្ហាញស្តីពីគោលការណ៍ទូទៅនៃក្រមនីតិវិធីរដ្ឋប្បវេណី នៅស្នាក់ការត្រាជូ។
ដោយ ចក សម្បត្តិ
សេចក្តីចម្រើនឥតហេតុគឺជាសម្មតិកម្មដែលកើតឡើងជាញឹកញាប់នៅក្នងឧបកិច្ចសន្យា ឬនៅពេល ដែលកិច្ចសន្យាមិនមានអានុភាព។ មានសេចក្តីចម្រើនឥតហេតុកើតឡើងនៅពេលដែលមាន អតុល្យភាពផ្នែកសត្យានុម័ត ដោយសារថាអ្នកទទួលផលប្រយោជន៍មិនមានសិទ្ធិ ហើយអ្នកបាត់បងផលប្រយោជន៍មិន មានការផ្ទេរតាមឆន្ទៈរបស់ខ្លួន។