banner

អ្នកស្រាវជ្រាវ

English

សមាគមសាលាត្រាជូគឺជាសមាគមប្រមូលផ្តុំដោយអ្នកច្បាប់ជាតិ និងអន្តរជាតិ ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍការសិក្សា និងការស្រាវជ្រាវផ្នែកនីតិសាស្រ្តនៅកម្ពុជាឲ្យមានវឌ្ឍនាការជាភិយ្យោភាព។ ស្របតាមគោលបំណងខាងលើ សមាគមបានរៀបចំឱ្យមានកម្មវិធីអ្នកស្រាវជ្រាវសាលាត្រាជូ ដើម្បីផ្ដល់ឱកាសដល់អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ ព្រមទាំងនិស្សិតដែលមានការតាំងចិត្តខ្ពស់ អាចចែករំលែក និងទទួលបានបទពិសោធន៍ខាងផ្នែកស្រាវជ្រាវក្នុងវិស័យច្បាប់។

តួនាទី និងភារកិច្ចរបស់អ្នកស្រាវជ្រាវ

អ្នកស្រាវជ្រាវរបស់សមាគមសាលាត្រាជូមានតួនាទី និងភារកិច្ចដូចខាងក្រោម៖

  • ធានាការងារស្រាវជ្រាវទៅតាមជំនាញដែលពាក់ព័ន្ធ និងអនុលោមតាមគោលបំណង
  • ត្រូវចូលរួមនូវគ្រប់សកម្មភាពស្រាវជ្រាវដែលសមាគមមាន ​និងកំពុងធ្វើរួមទាំងសិក្ខា​សាលា​​ការសរសេរអត្ថបទផ្សាយនានា ព្រមទាំង​គម្រោងដែលជាប់ពាក់ព័ន្ធ​ដទៃទៀត។
  • អនុវត្តតួនាទី និងភារកិច្ចដទៃទៀតដែលការិយាល័យសិក្សាធិការ និងស្នាដៃប្រគល់ឲ្យ។
លក្ខណៈសម្បត្តិរបស់អ្នកស្រាវជ្រាវ

អ្នកស្រាវជ្រាវរបស់សមាគមសាលាត្រាជូបែងចែកជាពីរលំដាប់ គឺអ្នកស្រាវជ្រាវជាន់ខ្ពស់ (លំដាប់១) (Senior Research Fellow) និងអ្នកស្រាវជ្រាវដំបូង (លំដាប់២) (Junior Research Fellow)។ អ្នកស្រាវជ្រាវទាំងពីរលំដាប់ត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

១. អ្នកស្រាវជ្រាវជាន់ខ្ពស់ (លំដាប់១) (Senior Research Fellow)

  • ត្រូវមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬកម្រិតប្រហាក់ប្រហែលឡើងទៅដែលមាន​ជំនាញ​​​អនុលោម​តាម​គោលបំណង និងបេសកកម្មនៃសមាគម
  • ធ្លាប់សរសេរ​ និងបោះផ្សាយអត្ថបទស្រាវជ្រាវ
  • ត្រូវមានបទពិសោធន៍ខាងផ្នែកស្រាវជ្រាវយ៉ាងតិចពីរឆ្នាំ

២.​ អ្នកស្រាវជ្រាវដំបូង (លំដាប់២)​ (Junior Research Fellow)៖

  • ត្រូវមានបរិញ្ញាបត្រ ឬកម្រិតប្រហាក់ប្រហែលឡើងទៅ ដែលមាន​ជំនាញ​អនុលោម​តាម​គោល​បំណង និងបេសកកម្មនៃ​សមាគម
  • ធ្លាប់សរសេរអត្ថបទស្រាវជ្រាវបោះផ្សាយ
  • ត្រូវមានបទពិសោធន៍ខាងផ្នែកស្រាវជ្រាវយ៉ាងតិចមួយឆ្នាំ
ឯកសារតម្រូវ

បេក្ខជនដែលមានបំណងដាក់ពាក្យសុំធ្វើជាអ្នកស្រាវជ្រាវនៅសមាគមសាលាត្រាជូ ត្រូវបញ្ជូនមកឱ្យសមាគមសាលាត្រាជូតាមរយៈអ៊ីម៉េល៖ traju.rathabal@gmail.com​ ឬទៅកាន់អាសយដ្ឋាន ផ្ទះលេខ៣១C ផ្លូវលេខ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា នូវឯកសារដូចខាងក្រោម៖

  • លិខិតបញ្ជាក់ការតាំងចិត្ត (Cover Letter)៖ មួយច្បាប់
  • ជីវប្រវត្តិរូបសង្ខេប៖ មួយច្បាប់
  • បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ថតចម្លង ឬលិខិតបញ្ជាក់ការបញ្ចប់ការសិក្សា ព្រមទាំងវិញ្ញាបនបត្រដែលពាក់ព័្ធផ្សេងៗទៀត ៖ មួយច្បាប់
  • លិខិតចាត់តាំង​ ឬលិខិតគាំទ្របេក្ខភាពពីស្ថាប័ន​​ព្រមទាំងអង្គភាពដែលពាក់ព័ន្ធមួយច្បាប់៖ មួយច្បាប់ (ប្រសិនបើមាន)​
កាលបរិច្ឆេទដាក់ពាក្យ និងឈប់ទទួលពាក្យ

បេក្ខជនអាចដាក់ពាក្យស្នើសុំធ្វើអ្នកស្រាវជ្រាវនៅសមាគមសាលាត្រាជូបានគ្រប់ពេលវេលាដោយគ្មានការកំណត់កាលបរិច្ឆេទឈប់ទទួលពាក្យ។

ចំពោះព័ត៌មានលម្អិតសូមទាក់ទង តាមរយៈអ៊ីម៉ែល​ traju.infos@gmail.com​ ឬទៅកាន់អាសយដ្ឋាន ផ្ទះលេខ៣១C ផ្លូវលេខ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ

សាលរូបភាព

បណ្ណាល័យអេឡិចត្រូនិក

ស្វែងរកពាក្យគន្លឹះ

ចុះឈ្មោះដើម្បីទទួលព័ត៌មាន - Subscribe

វាក្យស័ព្ទច្បាប់

អត្ថបទថ្មី

ព័ត៌មានផ្សេងៗទៀត

សិក្ខាសាលា

ព័ត៌មានផ្សេងៗទៀត

បច្ចុប្បន្នភាពគតិយុត្តកម្ពុជាប្រចាំសប្តាហ៍

ព័ត៌មានផ្សេងៗទៀត

ជំនួយស្មារតី

ព័ត៌មានផ្សេងៗទៀត

ព័ត៌មានថ្មី

ព័ត៌មានផ្សេងៗទៀត

បទវិចារណកថា

ព័ត៌មានផ្សេងៗទៀត

Sala Traju Association
#31C, Street 222, Boeung Raing, Daun Penh,
Phnom Penh 13253 Cambodia
Tell : 023 541 888,
E-mail: traju.infos@gmail.com
Design by Freedomteam ©2016-2017 salatraju
Admin login

សូមរក្សាទំនាក់ទំនងជាមួយយើង