Eng: Claim
សំដៅដល់រាល់សិទ្ធិទាមទារទូទាត់បំណុលគ្រប់រូបភាព ឬគ្រប់ប្រភេទពីបុគ្គលដែលមានបញ្ហាផ្នែកហិរញ្ញវត្ថុ ឬ ទ្រព្យសម្បត្តិរបស់បុគ្គលនោះ ទោះបីជាក្នុងគោលដៅទទួលបានជាសាច់ប្រាក់ ឬទ្រព្យសកម្ម ដែលអាចលក់បាន ឬមិនអាចលក់បានក្នុងពេលបច្ចុប្បន្ន ឬពេលអនាគត ឬទ្រព្យសកម្មដែលដល់ឥណប្រតិទាន ឬ មិនទាន់ដល់ឥណប្រតិទាន ឬ ទ្រព្យសកម្ម ដែលជាប់ ឬមិនជាប់ក្នុងវិវាទដោយរួមទាំង៖
ក. រាល់សិទ្ធិទាមទារទូទាត់បំណុលពីរាជរដ្ឋាភិបាលទោះបីជារបស់រដ្ឋបាលថ្នាក់ជាតិ ឬ ថ្នាក់ក្រោមជាតិរួមទាំងពន្ធ និង អាករ និងពន្ធគយ និង
ខ. រាល់សិទ្ធិទាមទារទូទាត់បំណុលពីអភិបាល និងបុគ្គលិកជាន់ខ្ពស់ ឬសហកម្មសិទ្ធិកររបស់ក្រុមហ៊ុន ឬបុគ្គលបោះផ្សាយ ហើយដែលសិទ្ធិទាមទារទូទាត់បំណុលនេះ កើតចេញពីអំពើដែលប្រព្រឹត្តក្នុងពេលបំពេញតួនាទីដែលបានកំណត់ក្នុងដែនសមត្ថកិច្ចរបស់អភិបាល និងបុគ្គលិកជាន់ខ្ពស់ ឬសហកម្មសិទ្ធិករទាំងនោះ។
ដកស្រង់ចេញពីអនុក្រឹត្យ ស្តីពីបុននីតិសម្បទា និងការជម្រះបញ្ជីក្នុងវិស័យមូលបត្រចុះថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៨។ ទាញជាPDF ចុចនៅទីនេះ
<<<ត្រឡប់ទៅតារាងអក្ខរានុក្រម