បទ​សម្ភាសន៍៖ រវាងVOA និងលោកផល ពិសាល (ស្ថាបនិកសាលាត្រាជូ) ស្តីពីសាលក្រមនៃតុលាការមជ្ឈត្តការពិសេសហ្វីលីពីន-ចិន

បទ​សម្ភាសន៍៖ រវាងVOA និងលោកផល ពិសាល (ស្ថាបនិកសាលាត្រាជូ) ស្តីពីសាលក្រមនៃតុលាការមជ្ឈត្តការពិសេសហ្វីលីពីន-ចិន

ដោយ Sala Traju Admin, 25-08-2016, 05:16 AM , ប្រភេទ :

ដកស្រង់ចេញពី VOA Khmer

"លោក ផល ពិសាល ថ្លែង​ថា ទោះ​បី​លទ្ធផល​យ៉ាង​ណា​ក្តី ក៏​រឿង​ក្តី​ដ៏​ចម្រូងចម្រាស​មួយ​នេះ​នឹង​​បើក​ផ្លូវ​ឲ្យ​ប្រទេស​ផ្សេង​ទៀត រួម​ទាំង​កម្ពុជា​ផង​ដែរ ប្រើប្រាស់យន្តការ​តុលាការ​នេះ​ដើម្បី​ដោះស្រាយ​ជម្លោះ​ដែន​សមុទ្រ​នៅ​ពេល​អនាគត។

ភ្នំពេញ — នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា នេះ ​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ​នៅ​ទី​ក្រុង​ឡាអេ​ ឬ​ហៅ​ថា តុលាការមជ្ឈត្តការ​ពិសេស នឹង​ចេញសាលដីកា​ទាក់ទង​នឹង​ពាក្យ​បណ្តឹង​ប្រទេស​ហ្វីលីពីន​ដែល​បាន​ប្តឹង​ប្រទេស​ចិន​ទាក់ទង​នឹង​ជម្លោះ​ទឹកដី​និង​កោះនៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ លោក ផល ពិសាល អ្នក​ស្រាវជ្រាវ​ខាង​ច្បាប់​អន្តរជាតិ ​ដែល​ធ្លាប់​ស្រាវជ្រាវ​នៅតុលាការ​អន្តរជាតិ​នៃ​នីតិ​សមុទ្រ​នៅ​ទី​ក្រុង​ Hamburg ប្រទេស​អាល្លឺម៉ង់ ថ្លែង​ថា ទោះ​បី​លទ្ធផល​យ៉ាង​ណា​ក្តី ក៏​រឿង​ក្តី​ដ៏​ចម្រូងចម្រាស​មួយ​នេះ​នឹង​ផ្តល់​កិត្តិនាម​ដល់​តុលាការ​អាជ្ញាកណ្តាល​ដែល​គេ​មិន​ស្គាល់​ពី​មុន ហើយ​បើក​ផ្លូវ​ឲ្យ​ប្រទេស​ផ្សេង​ទៀត រួម​ទាំង​កម្ពុជា​ផង​ដែរ ប្រើប្រាស់យន្តការ​តុលាការ​នេះ​ដើម្បី​ដោះស្រាយ​ជម្លោះ​ដែន​សមុទ្រ​នៅ​ពេល​អនាគត" ។

សូមស្តាប់កិច្ចសម្ភាសន៍ទាំងស្រុងនៅទីនេះ