អត្ថបទ៖​ របបមាតិកភណ្ឌ

អត្ថបទ៖​ របបមាតិកភណ្ឌ

ដោយ នូ ច័ន្ទសុគន្ធា, 11-10-2016, 10:26 AM , ប្រភេទ : អត្ថបទថ្មី

របបមាតិកភណ្ឌគឺជាសិក្សាលើទ្រព្យទាំងឡាយដែលកើតមុន ឬនៅពេលដែលរៀបអាពាហ៍ពិពាហ៍ ដោយគិតរួមបញ្ចូលទាំងទ្រព្យសកម្ម និងទ្រព្យអកម្ម ហើយរបបនេះបង្កើតជាចំណងគតិយុត្តតាមផ្លូវច្បាប់ ដោយសារចំណងអាពាហ៍ពិពាហ៍។ របបនេះក៏និយាយពីការកំណត់សិទ្ធិ និងកាតព្វកិច្ចដែលមានទំនាក់ទំនងរវាងសហព័ទ្ធគ្នាឯង ឬរវាងតតិយជន ហើយវាបានកំណត់ផងដែរនូវសិទ្ធិ និងអំណាចលើការគ្រប់គ្រងទ្រព្យសម្បត្តិរបស់សហព័ទ្ធទាំងពីរនៅពេលមានចំណងអាពាហ៍ពិពាហ៍ ឬចំណងអាពាហ៍ពិពាហ៍ត្រូវបានរំលាយ ។ ទន្ទឹមនឹងនេះដែរ របបមាតិកភណ្ឌគឺជាពាក្យដែលបានមកពីការបកប្រែពីភាសាបារាំង Régime matrimonial ដែលមានន័យថាជា លក្ខន្តិកៈដែលគ្រប់គ្រងទៅលើទំនាក់ទំនងខាងផ្នែកសេដ្ឋកិច្ចហិរញ្ញវត្ថុរបស់ប្តី និងប្រពន្ធជាមួយគ្នាផងនិងជាមួយអ្នកដ៏ទៃផង នៅក្នុងពេលមានចំណងអាពាហ៍ពិពាហ៍ និងនៅពេលផ្តាច់ចំណងអាពាហ៍ពិពាហ៍នេះ។