អត្ថបទ៖ គោលការណ៍ «កិច្ចព្រមព្រៀងត្រូវតែគោរពដោយសុឆន្ទៈ» ឬ Pacta Sunt Servanda de Bona Fide

អត្ថបទ៖ គោលការណ៍ «កិច្ចព្រមព្រៀងត្រូវតែគោរពដោយសុឆន្ទៈ» ឬ Pacta Sunt Servanda de Bona Fide

ដោយ ទី ហ្សានិត, 28-01-2017, 05:24 PM , ប្រភេទ : អត្ថបទថ្មី

គោលការណ៍ «កិច្ចព្រមព្រៀងត្រូវតែគោរពដោយសុឆន្ទៈ» (ឬជាភាសាឡាតាំង Pacta Sunt Servanda de Bona Fide) ត្រូវបានចាត់ទុកជាគោលការណ៍មូលដ្ឋានដ៏សំខាន់មួយសម្រាប់នីតិអន្តរជាតិសាធារណៈ ដែលគុណតម្លៃរបស់គោលការណ៍នេះបានដើរតួនាទីយ៉ាងសម្បើម ក្នុងការកសាងប្រព័ន្ធនីតិអន្តរជាតិសាធារណៈមួយរហូតដល់បច្ចុប្បន្ន និងបន្តទៅអនាគតទៀត។ ការលើកយកគោលការណ៍ដ៏សំខាន់នេះមកពន្យល់បរិយាយជូនអ្នកសិក្សាស្រាវជ្រាវទាំងអស់ គ្រាន់តែធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកបង្កើនចំណេះដឹងបន្ថែមទៀតអំពីមូលដ្ឋានគ្រឹះនៃនីតិអន្តរជាតិសាធារណៈ ជាពិសេសការស្វែងយល់ពីមូលដ្ឋាននៃតម្លៃគតិយុត្តរបស់វិធាននានារបស់ប្រព័ន្ធនីតិអន្តរជាតិសាធារណៈ ដោយឈរលើគោលការណ៍នៃទ្រឹស្តីឆន្ទៈនិយម (Volontarisme)។

សូមទាញយកជា PDF នៅទីនេះ

ស្វែងរកអត្ថបទផ្សាយមុនៗ នៅទីនេះ