ក្នុងឆ្នាំ២០១៧នេះ ការបោះឆ្នោតជាសកលដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងត្រូវរៀបចំឡើង ដែលជាដំណើរការនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាមរយៈការកែទម្រង់តាមបែបវិមជ្ឈការនិងវិសហមជ្ឈការ (Decentralization & Deconcentration - D&D)។
ហេតុនេះ សាលាត្រាជូ មានកិត្តិយសនិងមោទនភាព នាំមកជូនសាធារណជន និស្សិត និងបញ្ញវ័ន្ត នូវ អត្ថបទ “វិមជ្ឈការនៅប្រទេសកម្ពុជា” ដែលត្រូវបានសិក្សា ស្រាវជ្រាវ និងតាក់តែងដោយលោក លី វ៉ុង អនុបណ្ឌិតនីតិសាធារណៈ និងជាសមាជិកស្ថាបនិកនៃសមាគមសាលាត្រាជូ។
អត្ថបទ “វិមជ្ឈការនៅប្រទេសកម្ពុជា” គឺជាអត្ថបទសម្ពោធយុទ្ធនាការផ្សាយរបស់សាលាត្រាជូ ដែលនឹងនាំមកជូនសាធារណជន នូវ ស៊េរីនៃអត្ថបទបន្តបន្ទាប់ទៀត ពាក់ព័ន្ធក្របខ័ណ្ឌ “នីតិវិមជ្ឈការ” សំដៅគាំទ្រចំណេះដឹងនិងការស្វែងយល់លើវិមជ្ឈការ ក្នុងបរិការណ៍នៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ និងការកែទម្រង់រដ្ឋបាលសាធារណៈខ្មែរ តាមដំណើរការវិមជ្ឈការ។
ក្នុងស្មារតីនេះ សាលាត្រាជូ នឹងនាំមកជូននូវអត្ថបទ នៅពេលក្រោយៗទៀត លើប្រធានបទ ដូចជា ៖ វិសហមជ្ឈការ, អ្វីទៅជារដ្ឋបាលថ្នាក់ក្រោមជាតិ, ទំនាក់ទំនងរវាងវិមជ្ឈការនិងវិសហមជ្ឈការ, ការផ្ទេរនិងបែងចែកសមត្ថកិច្ចនិងមុខងារជូនទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាដើម។
ទាញយកអត្ថបទជា PDF ចុចនៅទីនេះ