បទវិចារណកថា៖ សេរីភាពហួសព្រំដែននៅលើផ្លូវថ្នល់

បទវិចារណកថា៖ សេរីភាពហួសព្រំដែននៅលើផ្លូវថ្នល់

ដោយ ចក សម្បត្តិ, 09-02-2017, 08:18 PM , ប្រភេទ : បទវិចារណកថា

ផ្លូវថ្នល់ដែលមានទ្រូងផ្លូវ ចំណីផ្លូវ និងចិញ្ចើមផ្លូវ គឺជាទីសាធារណៈបម្រើផលប្រយោជន៍ដល់មហាជន ទូទៅ និងយានយន្តគ្រប់ប្រភេទផងដែរ។ ផ្លូវថ្នល់ត្រូវបានគេប្រសិទ្ធនាមថា ជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ  ដោយសារថាផ្លូវថ្នល់ទទួលតែអ្វីដែលមានចលនារស់រវើក និងមិននៅស្ងៀមមួយកន្លែង។

ក៏ប៉ុន្តែក្នុងទិដ្ឋភាពច្បាប់ឯណោះវិញ ផ្លូវថ្នល់ គឺតំណាងឲ្យសិទ្ធិធ្វើដំណើរទៅមកដោយសេរី ដែលធានា​ឲ្យសិទ្ធិនយោបាយ សិទ្ធិសង្គមកិច្ច សិទ្ធិពលរដ្ឋ សិទ្ធិសេដ្ឋកិច្ច និងសិទ្ធិវប្បធម៌ មានលំហូរទៅមកដោយ​សេរី។ លំហូរមនុស្ស ទំនិញ សេវាកម្ម នៅលើផ្លូវថ្នល់ត្រូវបានការពារដោយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឆ្នាំ​២០១៥ និងបទប្បញ្ញត្តិពាក់ព័ន្ធដទៃទៀត។ នេះបានសេចក្តីថា សេរីភាពនៃលំហូរទាំងនេះ មិនមានន័យថា​​​មិនស្ថិតនៅក្នុងដែនកំណត់នៃច្បាប់នោះទេ។

សូមទាញយកជា PDF ចុចនៅទីនេះ

ស្វែងរកបទវិចារណកថាមុនៗ ចុចនៅទីនេះ