ការពារបញ្ចប់ការងារស្រាជ្រាវដោយកម្មសិក្សាការី ជំនាន់៩

ការពារបញ្ចប់ការងារស្រាជ្រាវដោយកម្មសិក្សាការី ជំនាន់៩

ដោយ Sala Traju Admin, 26-08-2018, 09:43 PM , ប្រភេទ : ព័ត៌មានថ្មី

ឆ្លងកាត់ការបណ្តុះបណ្តាល និងតាមដានអស់ ៣ ខែរួចមក កម្មសិក្សាការី ជំនាន់៩ បានបញ្ចប់ការងារស្រាជ្រាវ និងបានការពារស្នាដៃរបស់ខ្លួនដោយជោគជ័យ កាលពីរសៀលថ្ងៃទី ២៥ សីហា ២០១៨ នៅទីស្នាក់ការសាលាត្រាជូ។

និស្សិតកម្មសិក្សាទាំងអស់ ទទួលបានការណែនាំជាច្រើន ដូចជា របៀបតាក់តែងអត្ថបទ និងសំណេរច្បាប់ វិធីសាស្ត្រគតិយុត្ត វិធីសាស្ត្រស្រាវជ្រាវ ការងារគម្រោងជាច្រើនដូចជា ព្រឹត្តិបត្រគតិយុត្តប្រចាំសប្តាហ៍ វាក្យស័ព្ទច្បាប់ បាឋកថាសាធារណៈ ព្រមទាំងការងាររដ្ឋបាលផងដែរ។

សាលាត្រាជូ សូមជូនពរកម្មសិក្សាការីទាំងអស់ ទទួលបានជោជ័យ គ្រប់ភារកិច្ច ជាពិសេស ក្នុងការងារបម្រើវិស័យច្បាប់នៅកម្ពុជា។
#Salatraju #InternshipProgram

៚  សូមស្វែងរករូបភាពទាំងស្រុង ចុចនៅទីនេះ