សិទ្ធិសេរីភាពខាងសារព័ត៌មាន និងទិដ្ឋភាពផ្លូវច្បាប់

សិទ្ធិសេរីភាពខាងសារព័ត៌មាន និងទិដ្ឋភាពផ្លូវច្បាប់

ដោយ Sala Traju Admin, 18-03-2019, 09:50 AM , ប្រភេទ : បទវិចារណកថា

ទន្ទឹមនឹងការប្រែប្រួល និងការអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី៤ អ្នកកាសែតសារព័ត៌មាន ក៏ទទួលបានលទ្ធភាពថ្មីក្នុងការផ្សព្វផ្សាយស្នាដៃ អត្ថបទ វិភាគ ដំណឹង ឬព័ត៌មានជាច្រើនហូរហែរ តាមរយៈការប្រើប្រាស់គេហទំព័រ និង/ឬគណនីក្នុងកម្មវិធីបណ្តាញសង្គម។ ដូច្នេះយើងសង្កេតឃើញថាមធ្យោបាយផ្សព្វផ្សាយនិងទទួលនូវព័ត៌មានផ្សេងៗនាពេល បច្ចុប្បន្នមានភាពងាយស្រួល និងឆាប់រហ័សជាងកាលពីសម័យកាលមុនៗ។ ប៉ុន្តែស្របជាមួយនឹងភាព ងាយស្រួលបុគ្គលម្នាក់ៗគួរចេះបែងចែករវាងព័ត៌មានពិត និងព័ត៌មានមិនពិត ឬប្រភេទព័ត៌មានខ្លះដែល បំផុសបំផុលឲ្យមានផលអវិជ្ជមាននៅក្នុងសង្គមជាតិ ពីព្រោះកន្លងមកមានករណីខ្លះ ដែលបុគ្គលមួយ ចំនួន ឬអ្នកកាសែតសារព័ត៌មានប្រឌិតព័ត៌មានក្លែងក្លាយ ឬផ្សព្វផ្សាយព័ត៌មានដែលពួកគេគ្មានសិទ្ធិផ្សព្វផ្សាយ ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន ដែលប្រការនេះអាចនាំឲ្យពួកគេប្រឈមមុខនឹងវិបាកផ្លូវច្បាប់ទាំងចំពោះច្បាប់ស្តីពីរបបសារព័ត៌មាន ច្បាប់ព្រហ្មទណ្ឌ និងច្បាប់កម្មសិទ្ធិបញ្ញាជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

៚ ទាញយកជា PDF ចុចនៅទីនេះ

៚ ស្វែងរកបទវិចារណកថា ដទៃទៀត ចុចនៅនីនេះ