ពិធីប្រកាសនៃការដាក់ដំណើរការសាកល្បងកម្មវិធីលើទូរស័ព្ទដៃវៃឆ្លាត Traju Online Lexicon App

ពិធីប្រកាសនៃការដាក់ដំណើរការសាកល្បងកម្មវិធីលើទូរស័ព្ទដៃវៃឆ្លាត Traju Online Lexicon App

ដោយ Sala Traju Admin, 27-03-2019, 02:31 PM , ប្រភេទ : ព័ត៌មានថ្មី

ស្របតាមបដិវត្តន៍ឧស្សាហកម្ម ៤.០ និងភាពរីកចម្រើននៃបច្ចេកវិទ្យាទំនើប សាលាត្រាជូ មានកិត្តិយសជម្រាបជូន និស្សិត សាធារណជន និងអ្នកប្រកបវិជ្ជាជីវៈទាំងអស់ អំពីពិធីប្រកាសនៃការដាក់ដំណើរការសាកល្បងកម្មវិធីលើទូរស័ព្ទដៃវៃឆ្លាត «វាក្យស័ព្ទច្បាប់អេឡិចត្រូនិក / Traju Online Lexicon App» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ នៅវេលាម៉ោង ៨ និង ៣០ នាទីព្រឹក សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្ត្រសេដ្ឋកិច្ច សហសាល G។

សេចក្ដីដូចបានជម្រាបជូនខាងលើ សមាគម មានកិត្តិយសសូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាង កញ្ញា ក៏ដូចជាសាធារណជន សិស្ស និស្សិត និងអ្នកប្រកបវិជ្ជាជីវៈទាំងអស់ មេត្តាចូលរួមជាសក្ខីភាព និងដើម្បីទទួលព័ត៌មានដែលមានសារៈសំខាន់ស្ដីពីការប្រើប្រាស់ App នេះ។

ដើម្បីចុះឈ្មោះចូលរួម សូមទំនាក់ទំនង លោក យូ សុបិន្ត តាមរយៈលេខទូរស័ព្ទ៖ 016 360 757 / 023 541 5888
#TrajuApp #SalaTraju #OnlinLexicon